បច្ចេកវិទ្យា

រុស្ស៊ី ព្រមានថា ស្ថានីយ៍អវកាសអន្តរជាតិ អាចរងនូវការបរាជ័យ ដែលមិនអាចជួសជុលបានឡើយ

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា មន្រ្តីរុស្ស៊ី ម្នាក់បានព្រមានថា ស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា (ISS) អាចទទួលរងនូវការបរាជ័យ ដែលមិនអាចជួសជុលបាន ដោយសារឧបករណ៍ និងផ្នែករឹងហួសសម័យកាលប្រើប្រាស់ ។

លោក Vladimir Solovyov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា យ៉ាងហោចណាស់៨០ភាគរយ នៃប្រព័ន្ធហោះហើរនៅលើផ្នែករុស្ស៊ី នៃ ISS បានឆ្លងកាត់កាលបរិច្ឆេទ ផុតកំណត់របស់ពួកគេ ។

គាត់ក៏បានលើកឡើងដែរថា ស្នាមប្រេះតូចៗត្រូវបានគេរកឃើញ ដែលអាចកាន់តែអាក្រក់ទៅៗ តាមពេលវេលា ។

រុស្ស៊ី ជារឿយៗបានលើកឡើង ពីការព្រួយបារម្ភលើផ្នែករឹង ហើយបានណែនាំថា ខ្លួនអាចចាកចេញពី ISS បន្ទាប់ពីឆ្នាំ ២០២៥ ។

គួររំលឹកថា ស្ថានីយ៍នេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៩៨ ជាផ្នែកមួយនៃគម្រោងរួមគ្នា រវាងរុស្ស៊ី អាមេរិក កាណាដា ជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុប មួយចំនួន ហើយដើមឡើយ ត្រូវបានរចនាឡើង សម្រាប់អាយុកាលប្រើប្រាស់១៥ឆ្នាំប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top