និស្សិត គ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រប្រមាណ ៣០០ នាក់នៅទីក្រុងហុងកុង ទទួលបានឱកាសដ៏កម្រមួយ នៅថ្ងៃសុក្រដើម្បីធ្វើការហៅទូរស័ព្ទ ផ្ទាល់ជាមួយអវកាសយានិកចិន ៣ រូបបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងលំហខាងក្រៅ Shenzhen XII និងអ្នកជំនាញផ្នែកអវកាសចិន ឈានមុខគេមួយចំនួន នៅទីក្រុងប៉េកាំងយោងតាម ការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។
សមាជិកនាវិកទាំង៣គឺលោក Nie Haisheng លោក Liu Boming និងលោក Tang Hongbo បានឆ្លើយសំណួរអំពី បទពិសោធន៍ របស់ពួកគេនៅក្នុងលំហ។ ពួកគេក៏បានបង្ហាញដល់សិស្ស ពីរបៀបធ្វើការពិសោធន៍ហាត់ប្រាណ និងផឹកទឹកក្នុងបរិយាកាសគ្មានទម្ងន់។
ការហៅទូរស័ព្ទផ្ទាល់ អ្នកជំនាញផ្នែកអវកាស នៅទីក្រុងប៉េកាំង ក៏បានចែករម្លែកការយល់ដឹង និងអារម្មណ៍របស់ពួកគេអំពី ការអភិវឌ្ឍការរុករកអវកាសរបស់ចិន និងបានឆ្លើយសំណួរទាក់ទង នឹងការសាងសង់ការបើកដំណើរការ និងប្រតិបត្តិការស្ថានីយ៍ អវកាសរបស់ប្រទេស ។
អ្នកជំនាញរួមមានលោក Yang Liwei ជាអវកាសយានិកចិនដំបូងគេ ដែលបានចូលទៅក្នុង អវកាសហើយលោក Zhou Jianping ប្រធានអ្នករចនាកម្មវិធីអវកាស មានមនុស្សនៅចិន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយការិយាល័យទំនាក់ទំនង នៃរដ្ឋាភិបាលប្រជាជនកណ្តាល នៅតំបន់រដ្ឋបាលពិសេសហុងកុង រដ្ឋាភិបាល HKSAR និងទីភ្នាក់ងារអវកាសមានមនុស្សចិន។
នៅក្នុងសុន្ទរកថាមួយ នៃព្រឹត្តិការណ៍នេះលោក Hao Chun ប្រធានទីភ្នាក់ងារអវកាសចិន បានសម្តែងក្តីសង្ឃឹមថា តាមរយៈសកម្មភាពនេះវានឹង ធ្វើឲ្យយុវជនរបស់ហុងកុង ស្គាល់ពីការអភិវឌ្ឍយានអវកាស របស់ប្រទេសនេះកាន់តែប្រសើរ និងជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ចំណែកលោកស្រី Carrie Lam Cheng Yuet-ngor នាយកប្រតិបត្តិទីក្រុងហុងកុង បានកត់សម្គាល់ថា ប្រទេសនេះមានការរីកចម្រើន ជាប្រវត្តិសាស្ត្រក្នុងវិស័យវិទ្យាសាស្ត្រ អវកាសនៅឆ្នាំនេះពិតជា រំភើបខ្លាំងណាស់។ នាងបានបន្ថែមថា ស្មារតីរបស់អ្នកវិទ្យាសាស្ត្រ ក្នុងការបម្រើមនុស្ស និងប្រឈមមុខនឹងការលំបាក ផ្តល់មេរៀនដល់មនុស្សគ្រប់គ្នា៕
ដោយ៖ លី ភីលីព