បច្ចេកវិទ្យា

ប្រភព៖ ក្រុមហ៊ុន Tencent របស់ប្រទេសចិន កំពុងប្រកួតប្រជែងជាមួយជំនួញ iCloud របស់ Apple

ចិន៖ ប្រភពព័ត៌មានបានប្រាប់ China Daily ថា WeChat ដែលជាវេទិកាសារលេចធ្លោ របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent Holdings នឹងផ្តល់ជូននូវសេវាកម្មផ្ទុក iCloud បង់ប្រាក់នៅប្រទេសចិន កំពុងប្រកួតប្រជែងដោយផ្ទាល់ ជាមួយអាជីវកម្ម iCloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

អាជីវកម្មថ្មីនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់ WeChat អាចបម្រុងទុកកំណត់ត្រាជជែក របស់ពួកគេមិនថាជាពាក្យ រូបថត និងវីដេអូនៅលើ iCloud ដើម្បីឲ្យពួកគេអាចសង្គ្រោះទិន្នន័យ នៅពេលណាដែលពួកគេចង់បាន។ ឥឡូវនេះ WeChat គាំទ្រការផ្ទុកទិន្នន័យផ្ទាល់ខ្លួន នៅលើឧបករណ៍ដូចជា ស្មាតហ្វូននិងកុំព្យូទ័រ មានន័យថា ប្រសិនបើអ្នកប្រើប្រាស់បាត់បង់ ឧបករណ៍ពួកគេមិនអាចយក ទិន្នន័យមកវិញបានទេ។

ប្រភពមួយបានប្រាប់ China Daily ថា WeChat ត្រូវបានរៀបចំដើម្បីគិតថ្លៃ អ្នកប្រើប្រាស់ជារៀងរាល់ឆ្នាំ សម្រាប់សេវាកម្មបែបនេះ។ តម្លៃទំនងជាប្រហែល ១៨០ យ័ន (២៧.៨៦ ដុល្លារ) ក្នុងមួយឆ្នាំសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS និង ១៣០ យ័នសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android ។ ប្រភពដដែលបន្តថា វានឹងក្លាយជាប្រភពចំណូល ដ៏ធំមួយសម្រាប់ក្រុមហ៊ុន Tencent បើទោះបីជាអ្នកប្រើប្រាស់ WeChat ត្រឹមតែ ១០ ភាគរយបង់ថ្លៃសេវាកម្មបែបនេះក៏ដោយ។

នេះបើយោងតាមរបាយការណ៍ សារពើពន្ធត្រីមាសទី ២ របស់ក្រុមហ៊ុន Tencent ថា ឥឡូវនេះ We Chat មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ១,២៥ ពាន់លាននាក់ទូទាំងពិភពលោក ។ ទីប្រឹក្សាទីផ្សារ iiMedia បានរកឃើញថា ប្រទេសនេះបានឃើញ ការកើនឡើងនូវតម្រូវការផ្ទុក iCloud ផ្ទាល់ខ្លួនក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយចំនួនអ្នកប្រើប្រាស់ត្រូវបាន គេប៉ាន់ប្រមាណថានឹងលើសពី ៤០០ លាននាក់នៅចុងឆ្នាំមុន ៕

ដោយ៖ លី ភីលីព

Most Popular

To Top