អ្នកអាចលាន់មាត់ ពេលដឹងតម្លៃកង់មួយអាចខ្ទង់ពាន់ដុល្លារ និងខ្លះដល់ម៉ឺនដុល្លារ។ តម្លៃកង់នេះអាចទិញម៉ូតូ ឬរថយន្តល្មមៗមួយជិះយ៉ាងរំភើយ។ មិនខុសនោះទេ ប៉ុន្តែពេលខ្លះកង់ដែលមានតម្លៃថ្លៃ តែងតែមានចំណុចសំខាន់ ទើបហ៊ានឲ្យគេជះលុយមិនស្តាយ។
- មិនថាជិះឡើងភ្នំ ចុះភ្នំ កាត់ទឹក កាត់វាល អាចយកទៅប្រើប្រាស់នៅគ្រប់ទីកន្លែង។
- ប្រព័ន្ធសុវត្ថិភាពម៉ាអេម ជាមួយប្រព័ន្ធហ្វ្រាំងរឹងមាំ ទោះពេលជិះហាលភ្លៀង ហាលខ្យល់ ជាមួយនឹងស្បែកហ្វ្រាំង ច្រវាក់ និងថាស មានគុណភាពល្អ។
- មានទម្ងន់ស្រាលតែរឹងមាំ អាចចល័តលើកដាក់មិនថាទៅទីជិតឬទីឆ្ងាយ។
- ប្រើកម្លាំងតិច មិនរោយស្ពឹកស្រពន់ជើងក្នុងជិះឆ្ងាយៗ និងអាចគ្រប់គ្រងលើស្ថានភាពពិបាកៗបានយ៉ាងពេញចិត្ត
- គ្រឿងបន្លាស់ងាយស្រួលផ្លាស់ប្ដូរ ហើយអាចបន្តដំណើរច្រើនគីឡូម៉ែត្រ ដោយគ្មានបញ្ហា។
ក្នុងការសម្រេចបានសមិទ្ធផលទាំងនេះ ក្រុមហ៊ុនផលិត ត្រូវការចំណាយលើវត្ថុធាតុដើមមានគុណភាពល្អ កម្រៃពលកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងកត្តានានាជាច្រើនទៀត។
រូបរាង អារម្មណ៍ រួមទាំងបទពិសោធន៍ក្នុងការប្រើប្រាស់ រវាងកង់តម្លៃរាប់រយ និងរាប់ពាន់ រាប់ម៉ឺនដុល្លារ មានភាពខុសគ្នាស្ទើរតែទាំងស្រុង ហេតុនេះការហ៊ានចំណាយលើតម្លៃកង់រាប់ម៉ឺនដុល្លារ ក៏ទទួលបានរបស់ដែលល្អមិនអាចកាត់ថ្លៃមកវិញបាន៕
ប្រភព៖http://sabay