បច្ចេកវិទ្យា

Xiaomi របស់ចិន វ៉ាដាច់ក្រុមហ៊ុនអាមេរិក Apple យកលេខ ១ ក្នុងការនាំចេញ ឧបករណ៍ពាក់

ចិន៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារ Canalys បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi Corp បានវ៉ាដាច់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស អាមេរិក Apple Inc ដើម្បីក្លាយជាក្រុមហ៊ុននាំមុខគេ ឧបករណ៍បំពាក់​ ដោយការនាំចេញខ្ពស់ជាងគេ នៅត្រីមាសទី ២ ឆ្នាំ ២០២១ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

Canalys បាននិយាយថា ចាប់ពីខែមេសា ដល់ខែមិថុនា ក្រុមហ៊ុន Xiaomi បានដឹកជញ្ជូនឧបករណ៍ បំពាក់(នាឡិកាឆ្លាតវ៉ៃ)បានចំនួន ៨ លានគ្រឿងលើសពីចំនួន ៧.៩ លានគ្រឿង​ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ។
ការនាំចេញរបស់ Xiaomi ត្រូវបានពង្រឹងដោយការដាក់បង្ហាញ Mi Smart Band 6 ទោះបីជាប្រទេសឥណ្ឌា ដែលជាតំបន់រឹងមាំមួយរបស់ Xiaomi មិនស្ថិតនៅក្នុងបញ្ជីបើកដំណើរការ ជាសកលដំបូងក៏ដោយ។

ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ ៣ ដែលភាគច្រើនពឹងផ្អែកលើប្រទេសចិន ដើម្បីរក្សាភាពលេចធ្លោ។ លោកស្រី Cynthia Chen អ្នកវិភាគស្រាវជ្រាវ Canalys បាននិយាយថា ក្រុមហ៊ុន Xiaomi បានធ្វើការយ៉ាងឈ្លាសវៃ ដើម្បីពន្លឿនការចេញ Mi Band 6 ជាឧបករណ៍ទាក់ទាញ ជាងឧបករណ៍មុន ហើយបានការដើរតួយ៉ាងរហ័ស របស់ក្រុមហ៊ុន Xiaomi ចំពោះនាឡិកាមូលដ្ឋាន ក៏បានជួយឲ្យក្រុមហ៊ុនបង្កើនការនាំចេញ នូវនាឡិកាដៃរបស់ខ្លួនចំនួន ១.៣ លានគ្រឿង នៅត្រីមាសនេះ។

ទីផ្សារឧបករណ៍នាឡិកាឆ្លាតវ៉ៃ បានកើនឡើង ៥.៦ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ ជាមួយនឹងការដឹកជញ្ជូនចំនួន ៤០.៩ លានគ្រឿង នៅត្រីមាសទី ២ នៃឆ្នាំ ២០២១។ ការធ្លាក់ចុះនៃក្រុមតន្រ្តីមូលដ្ឋាន ដែលបានចាប់ផ្តើមនៅត្រីមាស ទី ៤ ឆ្នាំ ២០២០ បានបន្តដល់ត្រីមាសទី ២ ឆ្នាំ ២០២១៕ ដោយ៖លី ភីលីព

Most Popular

To Top