ISP (Internet Service Provider) បានផ្តល់នូវជម្រើសល្បឿន Upload និង Download ពេលអ្នកសម្រេចចិត្ត ចុះឈ្មោះប្រើប្រាស់។ ហើយបើចង់សាកល្បង មើលល្បឿនក្នុងការ Upload និង Download ចេញពីវេបសាយផ្ទាល់ៗ អាចសាកល្បងតាមវិធីនេះបាន។
១. SPEEDOF.ME

វេបសាយនេះគណនាបានរហ័សពី Server ចំនួន ៨៨ ហើយរាល់ឯកសារត្រូវបាន Download និង Upload ជាបន្តបន្ទាប់ ជៀសជាងក្នុងពេលដំណាលគ្នា ដើម្បីធ្វើតាមលក្ខណៈ ការប្រើអ៊ីនធឺណិតពិតប្រាកដ ដឹងច្បាស់ពីល្បឿន។
២. SPEEDSMART

វេបសាយនេះផ្តល់នូវព័ត៌មាន Download, Upload និង Ping សម្រាប់ការភ្ជាប់បណ្ដាញរបស់អ្នក។ ព័ត៌មាន Ping អាចមានតម្លៃ បើអ្នកមានបំណងចង់ព្យាយាម វិភាគលើការភ្ជាប់បណ្ដាញ (Connection)។ SpeedSmart ក៏មានកម្មវិធី ដែលអាចទាញយកប្រើប្រាស់ និងអាចរក្សាទុកលទ្ធផល ល្បឿនមើលពេលក្រោយបាន។

ជាវេបសាយរបស់ Ookla ហើយបច្ចេកវិទ្យាបានប្រើប្រាស់ បានទាំងភាពវ័យឆ្លាត និងល្បឿន ដោយជ្រើសរើស Server ក្បែរៗ (ក្រៅបញ្ជីច្រើនជាង ១០០០) ដំណើរការសាកល្បងពេញលេញ និងផ្តល់ព័ត៌មានវិញ ចំពោះល្បឿន Upload និង Download, ភាពយឺតយ៉ាវ និងការបាត់បង់ Packet។

វេបសាយនេះ ចំណាយពេលយូរជាង ការសាកល្បងរបស់វេបសាយផ្សេង ប៉ុន្តែមានភាពម៉ត់ចត់ ដោយការសាកល្បងដំណើរការការភ្ជាប់បណ្ដាញ របស់អ្នកតាមរយៈ Server មួយចំនួន ដើម្បីមើលពីស្ថានភាពខុសៗគ្នា។
៥. FAST.COM

ជាវេបសាយសាមញ្ញមួយ ដំណើរការដោយ Netflix ដែលធ្វើការសាកល្បង ល្បឿនស្វ័យប្រវត្តិ និងផ្តល់តួលេខទំហំធំ បង្ហាញចំនួន Mbps ច្បាស់ៗតែម្តង៕ ប្រភព៖ សប្បាយ
