ជប៉ុន៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយមួយបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីជួបជាមួយ នាយកប្រតិបត្តិក្រុមហ៊ុនតូយ៉ូតា អំពីការផលិតរថយន្តអេឡិចត្រូនិក Apple Car ដោយមានពាក្យចចាមអារាម នឹងបង្ហាញវត្តមាននៅឆ្នាំ ២០២៤ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
បើតាមការផ្សាយរបស់ DigiTimesបានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិនៅក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមានតម្លៃបំផុត នៅលើពិភពលោក លើទីផ្សារកំពុងជួបជាមួយ ក្រុមហ៊ុនផលិតរថយន្តជប៉ុន នៅអាស៊ី ខណៈខ្លួនព្យាយាមបង្កើតមូលដ្ឋាន សម្រាប់អ្នកផ្គត់ផ្គង់ ដើម្បីជួយផលិតរថយន្តនេះ ក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខនេះ។
ក្រុមហ៊ុនដែលដឹកនាំដោយលោក Tim Cook ត្រូវបានគេនិយាយថា បានជួបជាមួយក្រុមហ៊ុន SK Group របស់កូរ៉េខាងត្បូង និងអេឡិចត្រូនិក LG កាលពីខែមុនលើគម្រោងសម្ងាត់នេះ។ គេហទំព័រឌៀលីម៉ែល បានទាក់ទងទៅ Apple និង Toyota ដោយមានការស្នើសុំ ធ្វើអត្ថាធិប្បាយអំពីរឿងនេះ។
ចំណែក Apple កំពុងធ្វើការលើគម្រោងរថយន្តតាំងពីឆ្នាំ ២០១៤ ក្រោមឈ្មោះកូដថា គម្រោងទីតាន។ លោក Cook ដែលជួយក្រុមហ៊ុនសម្ងាត់ជាធម្មតា បានបញ្ជាក់នៅឆ្នាំ ២០១៧ ថា Apple កំពុងធ្វើការលើគម្រោង ទាក់ទងនឹងរថយន្ត។
Cook បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ Bloomberg បានឲ្យដឹងថា យើងកំពុងផ្តោតលើអ្វី ដែលយើងនិយាយអំពីយើង ផ្តោតជាសាធារណៈ គឺយើងផ្តោតលើប្រព័ន្ធស្វយ័ត។ច្បាស់ណាស់គោលបំណងមួយ នៃប្រព័ន្ធស្វយ័តគឺរថយន្ត បើកបរដោយខ្លួនឯង និងមានផ្សេងទៀត ហើយយើងយល់ថា វាជាម្តាយគម្រោង AI ទាំងអស់៕ ដោយ៖លី ភីលីព