ទីភ្នាក់ងារអវកាស ចិន ទើបនឹងបាញ់បង្ហោះគ្រាប់រុក្កែតមួយថ្មីទៀត ចេញពីមជ្ឈមណ្ឌលអវកាសកោះស៊ីឆាង (Xichang) នៅក្នុងខេត្តស៊ីឈួននៅថ្ងៃទី ១០ កញ្ញា ២០២១ ប៉ុន្មានម៉ោងមុននេះ។
នៅក្នុងគ្រាប់រុក្កែតនេះ ផ្ទុកទៅដោយ ផ្កាយរណបមួយឈ្មោះថា «Zhongxing-9B» ជាប្រភេទ ផ្កាយរណបសម្រាប់ផ្សព្វផ្សាយផ្ទាល់ពីអវកាស ឬការបញ្ចូនរូបភាព និងវីដេអូពីអាកាស មកស្ថានីយ៍ផ្សាយតែម្ដង។
ផ្កាយរណបដដែលខាងលើនេះ មានសមត្ថភាពខ្ពស់អាច ថតវីដេអូក្នុងកម្រិត 4K និង 8K high-quality live broadcast ដើម្បីជាជាការងាយស្រួលដល់បណ្ដាញទូរទស្សន៍រដ្ឋ ចិន និងសម្រាប់ការត្រៀមរបៀបចំកម្មវិធីអន្តរជាតិ នានាដូចជា៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក Beijing 2022 Winter Olympics ជាដើម។
យោងតាមប្រភពក្នុងស្រុក បានរំលេចឲ្យដឹងថា ផ្កាយរណបថ្មីនេះអាចមានអាយុកាល ប្រើប្រាស់ដល់ទៅ ១៥ ឆ្នាំឯណោះទើបវាខូច។ រយៈពេលប៉ុណ្ណេះ អាចចាត់ចូលបានថា យូរជាងផ្កាយរណបមុនៗហើយ៕