អាមេរិក៖ អង្គការអវកាសណាសា បានប្រកាសកាលពីពេលថ្មីៗនេះថា ផ្ទាំងថ្មដំបូងដែលប្រមូល បានដោយយានអវកាស Perseveranceរបស់ខ្លួននៅលើភពអង្គារ បង្ហាញថា ភពក្រហមJezero Crater ធ្លាប់មានបរិយាកាសប្រកបដោយនិរន្តរភាពដែលអាចឲ្យជីវិត រស់នៅបានយ៉ាងស្រួលនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ដំណឹងនេះបានកើតឡើងបន្ទាប់ពី បេសកកម្មជោគជ័យរបស់យាននេះក្នុងការប្រមូល សំណាកថ្មចំនួន២ដែលមានឈ្មោះថា ‘Montdenier’ និង ‘Montagnac,’ កាលពីដើមសប្តាហ៍នេះ។ សំណាកស្នូលមានសមាសធាតុបាសាល់ទិកដែលអ្នកវិទ្យាសាស្ត្រនិយាយថា ប្រហែលជាបានបង្កើតឡើងពីលំហូរភ្នំភ្លើងបុរាណហើយអាចផ្តល់ពេលវេលាកំណត់នៃបឹងបុរាណពីពេលដែលវាបង្កើតឡើងរហូតដល់ពេលវាបាត់។
អង្គការណាសាបានដឹងរួចមកហើយថា រណ្តៅដីធ្លាប់ពោរពេញទៅដោយទឹកប៉ុន្តែអស់រយៈពេលប៉ុន្មានដែលនៅតែជាអាថ៌កំបាំង។ ប៉ុន្តែកម្រិតនៃការផ្លាស់ប្តូរដែលអ្នកវិទ្យាសាស្ត្រឃើញនៅក្នុងផ្ទាំងថ្មផ្តល់នូវសំណាកស្នូលក៏ដូចជាលើថ្ម ក្រុមនេះបានផ្តោតលើការប៉ុនប៉ងយកគំរូដំបូងរបស់ពួកគេបង្ហាញថា ទឹកក្រោមដីមានវត្តមានយូរមកហើយ៕ដោយ៖លី ភីលីព


