ការបង្កើតឡូហ្គោ របស់ក្រុមហ៊ុន Apple មិនមែនដោយសារ Steve Jobs ចូលចិត្តផ្លែប៉ោមនោះទេ គឺដោយសារ មានការពាក់ព័ន្ធយ៉ាងចម្លែកជាមួយនឹង រឿងតុក្កតាព្រះនាងព្រិលស អ្នកប្រាជ្ញអ៊ីសាក់ញូតុន និងមនុស្សដំបូងលើផែនដីអ៊ីវ៉ា។ នេះបើយោងទៅតាមប្រភព ផេកវិភាគកុន: Academic Film Criticism។
ហេតុផលដែល ឡូហ្គោ Apple មានរូបផ្លែប៉ោមឆែបមួយដុំ ព្រោះតែ ពាក្យថា “Apple” តំណាងឱ្យព្យជញ្ជានៈដំបូងគេ អក្សរ “A”។ ហើយស្នាមខាំជាសញ្ញាប្រែថា ការជឿទុកចិត្ត។ ដូចនេះ រូបប៉ោមដែលខាំមានទងជាប់ស្លឹក មានន័យថា សមិទ្ធផលថ្មីស្រឡាងដំបូងគេ ដែលអ្នកតែងជឿទុកចិត្ត!
ការជ្រើសយកគំរូតាម ភាពដំបូងគេ និងផ្លែប៉ោម ពាក់ព័ន្ធនឹងរឿងចំនួន ៣ គឺ៖
- ទី១៖ ផ្លែប៉ោមជាផ្លែឈើដំបូង ដែលផ្តើមអោយមាន របកគំហើញវិទ្យាសាស្ត្រ នៃកំណើតច្បាប់ទំនាញផែនដីរបស់ អ្នកប្រាជ្ញ អ៊ីសាក់ ញូតុន។
- ទី២៖ ភាពយន្តតុក្កតាដំបូងគេលើលោក ចំណងជើងព្រិលស តួអង្គឯកទទួលយកផ្លែប៉ោម នៃក្តីប្រាថ្នាមកលូកខាំ។
- ទី៣៖ កាលកំណើតសករាជផែនដី តាមព្រះគម្ពីរ អេវ៉ាជាមនុស្សដំបូងគេ ដែលល្មើសនឹងច្បាប់ផែនដី ជាពិសេសគឺព្រះបន្ទូល របស់ព្រះជាម្ចាស់ ដោយចូលសួនហាមឃាត់ លូកខាំផ្លែប៉ោម។ ប្រភព៖ សប្បាយ