បច្ចេកវិទ្យា

ការវិភាគថ្មីបញ្ជាក់៖​ ផែនទី Vinland ទទួលបានការសរសើរ ក្រោយពីធ្វើការ ពិពណ៌នាដំបូងបំផុត នៃពិភពលោកថ្មី គឺទឹកខ្មៅ នៅសតវត្សរ៍ទី ២០

អាមេរិក៖ ផែនទី Vinland ដែលបង្ហាញពីផ្នែកមួយ នៃឆ្នេរសមុទ្រអាមេរិកខាងជើង ភាគនិរតីនៃ Greenland ត្រូវបានគេស្គាល់ថា ជារូបភាពដំបូង នៃពិភពលោកថ្មី ប៉ុន្តែអ្នកវិភាគថ្មីម្នាក់បានបង្ហាញថា វាគឺជាទឹកខ្មៅនៅសតវត្សរ៍ទី ២០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale បានរកឃើញផែនទីដែលគេជឿថា ត្រូវបានធ្វើឡើងនៅសតវត្សរ៍ទី ១៥ មានសមាសធាតុទីតានីញ៉ូម ប្រើជាទឹកថ្នាំផលិតដំបូង នៅទសវត្សឆ្នាំ១៩២០។ លោក Raymond Clemens អ្នកថែរក្សាសៀវភៅ និងសាត្រាស្លឹករឹត នៅបណ្ណាល័យសៀវភៅ Beinecke Rare Book & Manuscript Library របស់ Yale ជាទីតាំងនៃផែនទី បាននិយាយថា ផែនទី Vinland គឺជារបស់ក្លែងក្លាយ។

ដោយគ្មានការសង្ស័យសមហេតុផល នៅទីនេះទេ ហើយការវិភាគថ្មីនេះ គួរតែដាក់បញ្ហានេះឲ្យនៅស្ងៀម។ លើសពីនេះទៅទៀតការស្រាវជ្រាវ បានរកឃើញថា អ្នកបង្កើតផែនទីមានចេតនា បង្កើតក្លែងក្លាយ ចំពោះអ្នកប្រើល្បិចនៅសតវត្សរ៍ទី ២០ បានប្រើទឹកខ្មៅទំនើប ដើម្បីសរសេរសេចក្តីណែនាំ សម្រាប់ដាក់ផែនទីជាមួយគ្នា ព្រោះវានឹងបង្ហាញនៅលើសាត្រាស្លឹករឹត នៅសតវត្សរ៍ទី ១៥ ត្រូវបានសរសេរលើសិលាចារឹកឡាតាំង។

ក្រុមនេះជឿជាក់ថា សិលាចារឹកនេះ គឺជាកំណត់សម្គាល់របស់អ្នកចងក្រងសៀវភៅ ដែលដឹកនាំការជួបប្រជុំគ្នា នៃប្រវតិ្តសាស្រ្តស្ពូលឡាំ ជាបរិមាណនាយុគសម័យ មជ្ឈិមសម័យពិតប្រាកដ និងជាប្រភពនៃគល់ក្រដាស របស់ផែនទី។ លោក Clemens បានបន្តថា សិលាចារឹកដែលបានផ្លាស់ប្តូរ ពិតជាហាក់ដូចជាការប៉ុនប៉ង ដើម្បីធ្វើឲ្យមនុស្សជឿថា ផែនទីត្រូវបានបង្កើតឡើង ក្នុងពេលតែមួយជាមួយ Speculum Historiale” ។

វាជាភស្តុតាងដ៏មានឥទ្ធិពលថា នេះគឺជាការក្លែងបន្លំមិនមែន ជាការបង្កើតដោយគ្មានកំហុស ដោយភាគីទី៣ត្រូវបានជ្រើសរើស ដោយអ្នកផ្សេងនោះទេ ទោះបីជាវាមិនប្រាប់យើងថាអ្នកណា ជាអ្នកប្រព្រឹត្តអំពើបោកប្រាស់ក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top