អាមេរិក៖ ផ្កាយរណបតម្លៃ ៤ លានដុល្លារដែលប្រៀបធៀបទៅនឹង ប្រអប់នំគ្រួសាររបស់ឈីសរីយ៉ូស “Cheerios” កំពុងធ្វើដំណើរទៅកាន់ទីអវកាសនៅចុងខែនេះ ដើម្បីមើលរូបនៃភពក្រៅឆ្ងាយ ៗ ត្រូវបានគេស្គាល់ថា ជាភពព្រហស្បតិ៍ក្តៅរួមទាំងភពក្តៅបំផុត ដែលមិនធ្លាប់មាននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ផ្កាយរណបនេះត្រូវបានគេស្គាល់ថា ជាការសាកល្បងឆ្លងកាត់កាំរស្មីColorado (CUTE) យានអវកាសនេះគឺជាផ្កាយរណបគូប (CubeSat) នឹងបំពេញបេសកកម្មរយៈពេល ៧ ខែដើម្បីមើលភពទាំងនេះ។ វាក៏ជាបេសកកម្ម CubeSat ដំបូងដែលផ្តល់មូលនិធិ ដោយណាសាដើម្បីមើលទៅភពក្រៅហើយមើលថា តើបច្ចេកវិទ្យានេះមានសមត្ថភាពអ្វីខ្លះ។

អ្នកវិទ្យាសាស្ត្រនិងជាអ្នកស៊ើបអង្កេតសំខាន់លោក Kevin France បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា វាជាការពិសោធន៍មួយដែលអង្គការណាសាកំពុងធ្វើដើម្បីដឹងថា តើវិទ្យាសាស្ត្រអាចធ្វើទៅបានយ៉ាងដូចម្តេច ជាមួយផ្កាយរណបតូចមួយ។ វាគួរឲ្យរំភើប ប៉ុន្តែក៏គួរឲ្យខ្លាចបន្តិចដែរ។
យាន CubeSat នឹងធ្វើដំណើរទៅទីអវកាសនៅលើរ៉ុក្កែត United Launch Alliance Atlas V រួមជាមួយផ្កាយរណប Landsat 9 ពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg ក្នុងទីក្រុង Lompoc រដ្ឋ California នៅថ្ងៃទី ២៧ ខែកញ្ញា៕ ដោយ៖លី ភីលីព
