ឈីលី៖ តេឡេស្កុបអវកាស Hubble របស់អង្គការអវកាសណាសា នៅពេលខួបលើកទី ៣១ របស់ខ្លួនកាលពីដើមឆ្នាំនេះ បានរកឃើញកាឡាក់ស៊ីស្លាប់ចំនួន ៦ នៅក្នុងលំហដ៏ជ្រៅគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមសេចក្តីថ្លែងការណ៍ ពីទីភ្នាក់ងារអវកាសអាមេរិកថា កាឡាក់ស៊ីបានអស់ឧស្ម័នអ៊ីដ្រូសែនត្រជាក់ ត្រូវការដើម្បីបង្កើតផ្កាយនៅពេលសកលលោកមានអាយុកាល ប្រហែល ៣ ពាន់លានឆ្នាំ ត្រូវបានគេចាត់ទុកថាជារយៈពេល នៃការចាប់កំណើតផ្កាយច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
កាឡាក់ស៊ីទាំង ៦ ត្រូវបានគេស្គាល់ថា MRG-M1341, MRG-M0138, MRG-M2129, MRG-M0150, MRG-M0454 និង MRG-M1423។ របកគំហើញនេះត្រូវបានធ្វើឡើងរួមគ្នា ជាមួយAtacama Large Millimeter/submillimeter Array (ALMA) នៅប្រទេសឈីលី។
លោកKate Whitaker សាកលវិទ្យាល័យម៉ាសាឈូសេត ជំនួយការសាស្ត្រាចារ្យតារាសាស្ត្រ Amherst និងជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅចំណុចនេះក្នុងសកលលោករបស់យើង កាឡាក់ស៊ីទាំងអស់ គួរតែបង្កើតផ្កាយជាច្រើន ហើយវាគឺជាយុគសម័យកំពូលនៃការបង្កើតផ្កាយ។ ដូច្នេះតើមានអ្វីកើតឡើង ចំពោះឧស្ម័នត្រជាក់ទាំងអស់ នៅក្នុងកាឡាក់ស៊ីទាំងនេះនៅដើមដំបូង?

សម្រាប់ពេលនេះអ្នកវិទ្យាសាស្ត្រមិនប្រាកដថា ហេតុអ្វីបានជាកាឡាក់ស៊ីអស់ឧស្ម័នកាលពី ១១ ពាន់លានឆ្នាំមុនដោយទុក្យពួកវាធ្វើការប៉ាន់ស្មាន។ តើរន្ធខ្មៅដ៏ធំនៅកណ្តាលកាឡាក់ស៊ី បានបើកហើយកំដៅឧស្ម័នទាំងអស់ទេ? បើដូច្នេះឧស្ម័ននៅតែអាចនៅទីនោះ បានប៉ុន្តែឥឡូវនេះវាក្តៅហើយ ឬវាអាចត្រូវបានគេបណ្តេញចេញ ហើយឥឡូវនេះវាត្រូវបានរារាំង ពីការចូលទៅក្នុងកាឡាក់ស៊ីវិញ៕ ដោយ៖លី ភីលីព
