បច្ចេកវិទ្យា

លោក Elon Musk ៖ការហោះហើរស៊ីវិល លើកក្រោយរបស់ SpaceX នឹងមានបង្គន់ធ្វើឲ្យប្រសើរ ព្រោះទីមួយ មានបញ្ហាប្រឈម

អាមេរិក៖លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានមានប្រសាសន៍ថា ជើងហោះហើរទេសចរណ៍ អវកាសបន្ទាប់របស់ក្រុមហ៊ុនអវកាស SpaceX នឹងមានការកែលម្អជាច្រើនរួមទាំងដាក់ការបង្គន់ ដែលបានធ្វើឲ្យប្រសើរឡើងនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បាន្តថា មានបញ្ហាប្រឈមជាមួយបង្គន់ នៅលើយន្តហោះម៉ូដែល Crew Dragon បានកែប្រែដែលបានបើកដំណើរការយានអវកាស Inspiration4 ទៅកាន់ទីអវកាសសម្រាប់ ការធ្វើដំណើរ រយៈពេល ៣ ថ្ងៃកាលពីសប្តាហ៍មុន។ បុរសដែលមាជាងគេទី ២ នៅលើពិភពលោកមិនបាននិយាយលម្អិតថា តើបញ្ហាបង្គន់អាចមកពីអ្វីទេ។

លោក Musk អាយុ ៥០ ឆ្នាំក៏បានបន្ថែមថា លោកបានជួបផ្ទាល់ជាមួយនាវិក ដែលរួមមាន Jared Isaacman, Hayley Arceneaux, Sian Proctor និង Chris Sembroski នៅរដ្ឋផ្លរីដាដើម្បីអបអរសាទរពួកគេចំពោះ បេសកកម្មរបស់ពួកគេ។ លោក Musk បានសរសេរតាម Twitterថា ‘មនុស្សអស្ចារ្យបែបនេះ!’ ។

សម្រាប់ការបន្ថែមបង្គន់ថ្មីលើយាន លោក Musk បាននិយាយថា លក្ខណៈពិសេសបន្ថែមនឹងមាន នៅលើជើងហោះហើរបន្ទាប់រួមទាំងឡសម្រាប់កម្ដៅអាហារ និងវ៉ាយហ្វាយ Starlink ៕
ដោយ៖លី ភីលីព

Most Popular

To Top