អាហ្សង់ទីន៖អ្នកវិទ្យាសាស្ត្រស្ថាបនា ឡើងវិញសត្វដាយណូស័រ ស៊ីសាច់ជាអាហារដែលមានប្រវែង៨ម៉ែត្រដោយផ្អែកលើការវិភាគលើហ្វូស៊ីលស្បែករបស់វាដោយបង្ហាញពីសំណាកជាច្រើននៅលើខ្លួនសត្វប្រភេទនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ការស្ថាបនាឡើងវិញដែលបានធ្វើបច្ចុប្បន្នភាពនេះបានកើតឡើងវបន្ទាប់ពីក្រុមអ្នកជំនាញខាងបុរាណវិទូដឹកនាំមកពីអង្គការ Unidad Ejecutora Lillo នៅប្រទេសអាហ្សង់ទីនបានពិនិត្យទៅលើហ្វូស៊ីលស្បែករបស់វាដោយលម្អិត។ ការដាក់ឈ្មោះឲ្យលលាដ៍ក្បាលរបស់វាដោយរកឃើញសំណាកតែមួយគត់ត្រូវបានគេស្គាល់របស់ Carnotaurus ត្រូវបានរកឃើញដោយអ្នកជំនាញខាងបុរាណវិទូ José Bonaparte កាលពីឆ្នាំ ១៩៨៤ នៅប្រទេសកំណើតរបស់លោកប្រទេសអាហ្សង់ទីន។
សត្វដាណូស័រ Carnotaurus ត្រូវបានគេរកឃើញនៅកសិដ្ឋានមួយក្បែរទីក្រុង Bajada Moreno ក្នុងខេត្ត Chubut គ្រោងឆ្អឹងហ្វូស៊ីលមានប្រវែង៨ម៉ែត្រក៏ត្រូវបានអភិរក្សជាមួយបិទបាំងដោយស្បែក នេះបានធ្វើឲ្យសត្វ Carnotaurus រស់នៅកាលពី ៧១ លានឆ្នាំមុននៅចុងសម័យ Cretaceous ជាដាយណូស័រស៊ីសាច់ដំបូងគេត្រូវបានគេរកឃើញដោយស្បែករបស់វា។
ការវិភាគលើស្បែករបស់ Carnotaurus ត្រូវបានធ្វើឡើងដោយអ្នកជំនាញខាងបុរាណវិទូ Christophe Hendrickx នៃ Unidad Ejecutora Lillo នៅអាហ្សង់ទីន និង Phil Bell នៃសាកលវិទ្យាល័យ New England ប្រទេសអូស្ត្រាលី។ មិនដូចការសិក្សាពីមុនអំពីស្បែកដាយណូស័រទេឡើយ អ្នកទាំង២បានរាយការណ៍ថា រកមិនឃើញភស្តុតាងស្នាមស្បែកត្រូវបានគេបោះចោលមិនទៀងទាត់ ឬថាពួកគេផ្លាស់ប្តូរទំហំអាស្រ័យលើទីតាំងរាងកាយរបស់ពួកគេដូចបានឃើញលើជីងចក់ទំនើបៗ នោះទេ។
លោកវេជ្ជបណ្ឌិត Hendrickx បានមានប្រសាសន៍ថា សម្លឹងមើលស្បែកពីតំបន់ស្មាក្បាល ពោះ និងកន្ទុយយើងបានរកឃើញថា ស្បែករបស់ដាយណូស័រនេះមានភាពចម្រុះជាងការគិតពីមុន៕ ដោយ៖លី ភីលីព