ឡាន SUV ខ្នាតធំរបស់ Lexus ត្រកូល LX600 ស៊េរីថ្មី បានប្រកាសចេញជាផ្លូវការ កាលពីយប់ថ្ងៃទី ១៣ តុលា ដែលជាកំណែប្រែថ្មីពី LX570។

ការបង្ហាញរូបរាងពិតរបស់ Lexus LX600 បានទាក់ទាញការចាប់អារម្មណ៍ ពីបណ្ដាអ្នកគាំទ្រ ជាច្រើនប្រទេសរួមជាមួយកម្ពុជាផងដែរ ជាមួយរូបរាង និងការឌីហ្សាញថ្មី ទាំងស្រុង ខុសពីត្រកូល LX ស៊េរីមុនៗ។

សម្រាប់អ្នកគាំទ្រនៅកម្ពុជាវិញ បានកំពុងតែទន្ទឹងរង់ចាំ ឃើញផ្ទាល់ពីរូបរាង ពិសេសតម្លៃពេលមកដល់ ទីផ្សារនៅខ្មែរ។ តាមប្រភពពីឃ្លាំងលក់រថយន្តមួយឈ្មោះ Hengheng Auto បានបង្ហាញតម្លៃ Lexus LX600 ស៊េរីថ្មីនេះ ពេលមកដល់ខ្មែរអាចមានតម្លៃខ្ទង់ ៣០ម៉ឺនដុល្លារ។

Lexus LX600 ស៊េរីថ្មីវាប្រើប្រាស់ ម៉ាស៊ីនតូចជាង LX570 ពោលគឺត្រឹមម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញូ៊វតុនម៉ែត្រ ព្រមទាំងប្រើប្រអប់លេខអូតូ ១០វគ្គ រត់ដោយប៉ុង២៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេល ឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទាន រថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕ Source: Sabay
