អង់គ្លេស៖ ការហោះហើរអវកាសដំបូង របស់ចក្រភពអង់គ្លេស អាចផ្ទុះចេញពីកោះ Shetland នៅដើមឆ្នាំក្រោយ បន្ទាប់ពីក្រុមហ៊ុនធ្វើកិច្ចព្រមព្រៀង ជាមួយម្ចាស់ដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង រវាងក្រុមហ៊ុន Skyrora ជាក្រុមហ៊ុនរ៉ុក្កែត Edinburgh និងកំពង់ផែអវកាស ដែលជាកម្មសិទ្ធិរបស់ម្ចាស់ដីធំបំផុតរបស់ស្កុតឡេន នៅលើកោះជាតំបន់ភាគខាងជើងបំផុត របស់ចក្រភពអង់គ្លេស។
វាត្រូវបានគេសង្ឃឹមថា រ៉ុក្កែតប្រវែង ២២ម៉ែត្រ និង ៥៦ តោនផលិតដោយ Skyrora នឹងបញ្ជូនផ្កាយរណប ទៅកាន់គន្លងតារាវិថី ជាមួយនឹងការបាញ់បង្ហោះរហូតដល់ ១៦ ដងក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ ពី SaxaVord Spaceport ។
រហូតមកដល់បច្ចុប្បន្ន គ្មានរ៉ុក្កែតណាមួយ បានទៅដល់ទីអវកាស ពីចក្រភពអង់គ្លេសទេ។ SaxaVord Spaceport បានទទួលការវិនិយោគ ចំនួន ១,៤៣ លានផោនពីមហាសេដ្ឋីដាណឺម៉ាក លោក Anders Holch Povlsen ជាម្ចាស់តំបន់ធំ ៗនៅតំបន់ជនបទស្កុតឡេន។
SaxaVord នៅតែត្រូវការការអនុញ្ញាត ផែនការសម្រាប់ទីតាំងបើកដំណើរ ការរបស់ខ្លួន នៅលើកោះ Unst ។
ស្ថាបនិកនិងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Skyrora គឺលោក Volodymyr Levykin បាននិយាយថា យើងមិនបានលាក់បាំង ពីមហិច្ឆតារបស់យើងដែលចង់ក្លាយជា ក្រុមហ៊ុនដំបូងគេបានបើកដំណើរការ ពីទឹកដីចក្រភពអង់គ្លេសទេ ដូច្នេះវាពិតជាគួរឲ្យរំភើប បានយល់ព្រមជាមួយកិច្ចព្រមព្រៀង ពហុដំណើរការជាមួយ SaxaVord ។
ចក្រភពអង់គ្លេសគឺជាប្រទេសឈានមុខគេ ខាងបច្ចេកវិទ្យាអវកាស ហើយការផ្លាស់ប្តូរចុងក្រោយនេះ នាំឲ្យយើងឈានដល់ជំហានដ៏សំខាន់មួយទៀត ក្នុងការផ្តល់សេវាកម្មអវកាសដ៏សំខាន់ ពីដីរបស់យើងផ្ទាល់៕ ដោយ៖លី ភីលីព