បច្ចេកវិទ្យា

ឡើងទៅ Window 11 រួចកុំភ្លេច Clean-up ក្នុង OS Drive ព្រោះស៊ីជិត 20GB

កន្លងទៅយើងធ្លាប់បង្ហាញពីរបៀប អាប់ឌែតទៅ Window 11 ដោយឥតគិតថ្លៃ ប៉ុន្ដែបន្ទាប់ពីអាប់ឌែតរួចរាល់ ប្រព័ន្ធនឹងបន្សល់ឯកសារ ទាក់ទងនឹង File Window 10 (OS ចាស់) ដែលវាមានទំហំធំ អ្នកគប្បីលុបវាចេញ ព្រោះអាចខាតទំហំផ្ទុកកុំព្យូទ័រ ប្រមាណជា 20GB ផងដែរ។

ដូចនេះដើម្បីលុប ឬClean-up file Window 10 លើ OS Drive សូមអនុវត្តតាមជំហានខាងក្រោម៖

  • ចូលទៅកាន់ Drive Window 11 (ជា Default គឺ Drive C)
  • ចុច Mouse ស្ដាំ > Properties >
  • លើផ្ទាំង Properties ចុចយក Disk Cleanup > Clean up system files
  • បន្ទាប់មក ចុចលើ Pervious Windows Installation

ក្នុងនេះអ្នកក៏អាចចុចគ្រីសយក លុបរាល់ឯកសារផ្សេងៗដែលជា Temporary file, ធុងសំរាម និង internet ឥតបានការដែលធ្វើឱ្យយឺតកុំព្យូទ័រផងដែរ។

  • បន្ទាប់មកចុចយក Ok > Delete files ជាការស្រេច។

ចំណាំ៖ បើសិនជាអ្នកសម្រេចលុប Pervious Windows Installation នោះអ្នកមិនអាច restore កុំព្យូទ័រទៅកាន់ Window 10 បាននោះទេ៕ Source: Sabay

Most Popular

To Top