បច្ចេកវិទ្យា

Samsung SDI និង Stellantis ប្រកាសពី កិច្ចព្រមព្រៀងអាគុយរថយន្តអគ្គិសនី

សេអ៊ូល៖ ក្រុមហ៊ុនកូរ៉េខាងត្បូង បាននិយាយនាថ្ងៃសុក្រនេះថា ក្រុមហ៊ុនផលិតអាគុយ របស់កូរ៉េខាងត្បូង Samsung SDI នឹងរួមគ្នាផលិតអាគុយរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិកជាមួយក្រុមហ៊ុនផលិត រថយន្តពិភពលោក Stellantis ដែលជាកិច្ចព្រមព្រៀងលើកទី២ របស់ដៃគូរបស់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍។ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Samsung SDI បាននិយាយថា ក្រុមហ៊ុនទាំង២នឹងបង្កើតស្ថាប័នផលិតកម្មរួមគ្នា នៅសហរដ្ឋអាមេរិក ដើម្បីផលិតកោសិកាថ្ម EV និងម៉ូឌុលដោយក្រុមហ៊ុន Samsung SDI ជាមួយនឹងការផលិត ចាប់ផ្តើមនៅឆ្នាំ២០២៥ និងទិន្នផលបានផ្គត់ផ្គង់ដល់រោងចក្ររថយន្តរបស់ Stellantis នៅប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ Samsung SDI ថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ Stellantis មានសមត្ថភាពផលិតប្រកបដោយសុវត្ថិភាព ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការមានរថយន្តអគ្គិសនី បង្កើតបាន៤០ភាគរយភាគរយនៃការលក់ នៅសហរដ្ឋអាមេរិក នៅឆ្នាំ ២០៣០ ។ Stellantis រួមមានម៉ាក Jeep, Chrysler និង Ram របស់សហរដ្ឋអាមេរិក ក៏ជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប Peugeot, Citroen, Fiat, Opel និង Alfa Romeo ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត។

វាត្រូវបានបង្កើតឡើង នៅក្នុងការរួមបញ្ចូលគ្នា រវាងរថយន្ត Peugeot របស់បារាំង និងក្រុមហ៊ុនអាមេរិក-អ៊ីតាលី Fiat Chrysler នៅដើមឆ្នាំនេះ ហើយរថយន្តម៉ាក Stellantis ប្រមាណ ២,២លានគ្រឿងត្រូវបានលក់ នៅអាមេរិកខាងជើងក្នុងឆ្នាំ២០១៩៕ ដោយ៖លី ភីលីព

Most Popular

To Top