បច្ចេកវិទ្យា

ភ្លេច iPad! គំរូ Apple VIDEOPAD ដ៏កម្រត្រូវបំផ្លាញ ដោយ Steve Jobs កាលឆ្នាំ១៩៩៧ ដាក់លក់ដេញថ្លៃ លក់តម្លៃ១២,០០០

អាមេរិក ៖ គំរូដ៏កម្រមួយ Apple VideoPad 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្រោមញញួរក្នុង តម្លៃចាប់ពី៨,០០០–១២,០០០ សម្រាប់ការដេញថ្លៃ មួយនៅទីក្រុង Los Angeles នៅដើមខែក្រោយ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

រូបផ្គុំជំនួយការឌីជីថលផ្ទាល់ ខ្លួនប្លាស្ទិក ដែលជាប្រភេទតែមួយគត់ ត្រូវបានគេស្គាល់ថា បានរួចរស់ជីវិតបង្ហាញ ពីរបៀបដែលក្រុមហ៊ុន Apple ធ្លាប់បានគិតគូរឆ្ពោះ ទៅរកទីផ្សារការ ហៅជាវីដេអូ ។ គំនិត VideoPad ចំនួន៣ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាពីឆ្នាំ ១៩៩៣-១៩៩៥ ដោយផ្អែកលើការគូសវាសគ្រោង ដោយគូរឡើងដោយអតីត នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក John Sculley ។

ទោះជាយ៉ាងណាក៏ដោយ ការរចនានេះមិនត្រូវបានគេដឹង ជាផលិតផលពាណិជ្ជកម្មនោះទេ ហើយគម្រោងនេះ ត្រូវបានលុបចោលនៅឆ្នាំ១៩៩៧ នៅពេលស្ថាបនិក Apple លោក Steve Jobs ត្រឡប់មកក្រុមហ៊ុនវិញ។ មិនដូច VideoPad 1 និង 3 ការរចនាទី២ ដោយបំពាក់អេក្រង់បត់ និងកាមេរ៉ាសម្រាប់សន្និសីទ វីដេអូ មិនត្រូវបានបង្ហាញ ជាសាធារណៈនោះឡើយ ។

យោងតាមដេញថ្លៃ House និង Bonham បានឲ្យដឹងថា គំរូដើមត្រូវបានទិញ ពីវិស្វករ Apple នៅ Palo Alto រដ្ឋកាលីហ្វ័រញ៉ា ត្រឡប់មកវិញ ក្នុងឆ្នាំ១៩៩៥ ៕ ដោយ៖លី ភីលីព

Most Popular

To Top