សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនមេ Google របស់ Alphabet កាលពីថ្ងៃអង្គារ ប្រកាសជាផ្លូវ ពីករយកឈ្នះលើការ រំពឹងទុក នៃប្រាក់ចំណូលប្រចាំត្រីមាស ដោយទទួលបានប្រាក់ ចំណេញ១៨,៩ ពាន់លានដុល្លារ ខណៈម៉ាស៊ីនផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេត និងសេវាកម្ម Cloud រីកចម្រើន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
Google នៅតែជាចំណុច កណ្តាលនៃសកម្មភាពអនឡាញ ជាមួយនឹងការផ្តល់ជូនដូចជា ម៉ាស៊ីនស្វែងរក ទីផ្សារផ្សាយពាណិជ្ជកម្ម និងវេទិកាវីដេអូ YouTube ដែលផ្តល់ឲ្យវានូវឥទ្ធិពល សកលលោកយ៉ាងទូលំទូលាយ ។ នេះបើយោងតាម tech titanបាននិយាយថា ប្រាក់ចំណូល Alphabet ចំនួន ៦៥,១ពាន់លានដុល្លារនៅត្រីមាស ដែលទើបបញ្ចប់ថ្មីៗនេះ បានធ្លាក់ចុះពីរយៈពេលដូចគ្នា កាលពីឆ្នាំមុនដោយប្រហែល ៤១ភាគរយ ។
លោក Sundar Pichai នាយកប្រតិបត្តិនៃ Alphabet និង Google បាននិយាយថា លទ្ធផល នៃត្រីមាសនេះបង្ហាញ ពីរបៀបដែលការវិនិយោគ (បញ្ញាសិប្បនិម្មិត) របស់យើងអាចឲ្យយើងបង្កើត ផលិតផល មានប្រយោជន៍បន្ថែមទៀត សម្រាប់មនុស្ស និងដៃគូ របស់យើង ។ លោកបានបន្ថែមថា នៅពេល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរទៅការងារ នៅតែបន្ត សេវាកម្ម Cloud របស់យើងកំពុងជួយឲ្យអង្គការសហការគ្នា ។
ការកើនឡើងនៃប្រាក់ ចំណូលរបស់ Alphabet កើតឡើង នៅពេល ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មួយនេះ ប្រឈម មុខនឹង ការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីនិយតករទាក់ទង នឹងថាមពលរបស់វា ។ Google ស្ថិតក្នុងចំណោមក្រុមហ៊ុន អ៊ីនធើណេត យក្សស្ថិតក្នុងរង្វង់អ្នកគ្រប់គ្រង និងអ្នករិះគន់ដែលបារម្ភថា តើពួកគេត្រួតត្រាទីផ្សារ ដោយអយុត្តិធម៌ និងការពារការប្រកួតប្រជែង ។
អង្គការឃ្លាំមើលការមិនទុកចិត្ត របស់កូរ៉េខាងត្បូង បានពិន័យ Google ជិត ១៨០លានដុល្លារ កាលខែកញ្ញាសម្រាប់ការរំលោភ លើភាពលេចធ្លោរ បស់ខ្លួនសម្រាប់ប្រព័ន្ធ ប្រតិបត្តិការ ទូរស័ព្ទ និងទីផ្សារកម្មវិធី ដែលវាជាវិធានការ ចុងក្រោយបំផុត នៅក្នុងបទប្បញ្ញត្តិជាបន្តបន្ទាប់ប្រឆាំង នឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នៅជុំវិញពិភពលោក ៕ ដោយ៖លី ភីលីព