ក្រុមហ៊ុនជប៉ុន A.L.I. Technologies គឺជាក្រុមហ៊ុន Start-up ទើបនឹងប្រកាសដាក់បង្ហាញជាផ្លូវការ នូវស្នាដៃថ្មីផលិតបាន ម៉ូតូហោះសតវត្សទី២១ ឈ្មោះថា «Hoverbike»។

ម៉ូតូហោះប្រភេទ Limited Editions មួយគ្រឿងនេះ ប្រើប្រាស់ម៉ូទ័រធំៗចំនួន៤ មានស្លាបធំៗ២ និងស្លាប តូចជុំវិញចំនួន៤ ទៀតដើម្បីអាចទ្រម៉ូតូទាំងមូល ដែលមានទម្ងន់ជាង ៣០០ គីឡូក្រាម ឲ្យវាហោះបាន ព្រមទាំងមានដៃចង្កូត និងមានអេក្រង់(តាបឡូ)ដូចម៉ូតូបើកលើដី។

ម៉ូតូនេះសាកភ្លើងពេញ អាចហោះដល់ល្បឿន ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វាអាចហោះបានយូរបំផុត៤០នាទី និងដាក់លក់ក្នុង តម្លៃ ៧០ម៉ឺនដុល្លារ។

លោក Daisuke Katano គឺជា CEO ក្រុមហ៊ុន A.L.I. Tech បានមានប្រសាសន៍ ក្នុងសន្និសិទសារព័ត៌មានថា៖ «បេសកម្មរបស់យើង ចង់ឲ្យមនុស្សជំនាន់ថ្មី មានជម្រើសកាន់តែច្រើន ក្នុងការជ្រើស lifestyle របស់ពូកគេ។ ម៉ូតូនេះ ក៏នឹងត្រូវយកទៅប្រើប្រាស់ ជាឧបករណ៍ជំនួយសង្គ្រោះបន្ទាន់នានា ក្នុងសង្គមរស់នៅសព្វថ្ងៃ បានថែមទៀតផង។»
វីដេអូហោះសាកល្បង៖
ប្រទេសជប៉ុន មិនទាន់មានច្បាប់អនុញ្ញាត ឲ្យចរាចរយានប្រភេទនេះ បើកបរលើផ្លូវសាធារណៈនៅឡើយទេ។ បើសិនចង់ហោះសាកបានតែក្នុងបរិវេណ ក្រុមហ៊ុនផ្តល់ជូន ឬនៅក្នុងទីលានប្រណាំងម៉ូតូប៉ុណ្ណោះ៕ Source: Sabay
