បច្ចេកវិទ្យា

Firefox បន្ថែមកម្មវិធី ២ មានបង្កប់មុខងារ អាចរាំងខ្ទប់ ការធ្វើបច្ចុប្បន្នភាពកម្មវិធី

កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Mozilla បានប្រកាសថា បានបិទការទាញយកកម្មវិធីបន្ថែម (Firefox add-ons) ចំនួន២ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា កម្មវិធីទាំងនោះមានបង្កប់មកជាមួយ នូវមុខងារដែលអាចរាំងខ្ទប់ ការធ្វើបច្ចុប្បន្នភាពកម្មវិធី។

កម្មវិធីទាំងពីរនោះមានឈ្មោះថា Bypass និង Bypass XM ហើយត្រូវបានអ្នកប្រើប្រាស់ ទាញយកចំនួនប្រមាណ ៤៥៥ ០០០ ដងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមពីលើការទប់ស្កាត់ មិនឱ្យអ្នកប្រើប្រាស់ផ្សេងទៀត អាចដំឡើងកម្មវិធីទាំងនោះ Mozilla ក៏កំពុងផ្អាកលើការយល់ព្រម សម្រាប់កម្មវិធីបន្ថែមថ្មីដែលប្រើ Proxy API រហូតទាល់តែក្រុមហ៊ុនធ្ វើការកែសម្រួលបញ្ហានេះ ព្រោះការផ្លាស់ប្ដូរនៅក្នុង Proxy API អាចឱ្យជនខិលខូចគ្រប់គ្រង ពីរបៀបកម្មវិធី Firefox ភ្ជាប់ទៅអុីនធឺណិតបាន។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា ក្រុមហ៊ុនក៏បានធ្វើការណែនាំ ឱ្យអ្នកប្រើប្រាស់លុបចោលកម្មវិធី ចេញពីកុំព្យូទ័រប្រសិនបើពួកគេ បានបញ្ចូលកម្មវិធីនេះ ដោយចូលទៅក្នុង Add-ons ហើយធ្វើការស្វែងរកពាក្យ “Bypass” ឬ “Bypass XM”៕ Source: Sabay

Most Popular

To Top