បច្ចេកវិទ្យា

តេឡេស្កុបអវកាស Hubble ជួបប្រទះបញ្ហា មិនប្រក្រតីជាលើកទី២ នៅឆ្នាំនេះ បណ្តាលឲ្យមុខងារ មួយចំនួនរបស់វា ឈប់ដំណើរការ

អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានឲ្យដឹងថា តេឡេស្កុបអវកាស Hubble របស់អង្គការអវកាសណាសា បានឈប់ដំណើរការជាលើកទី២ ក្នុងឆ្នាំនេះ បន្ទាប់ពីមានបញ្ហានៃការធ្វើសមកាលកម្ម ជាមួយទំនាក់ទំនង ក្នុងយានអវកាស។

អង្គការណាសា បានធ្វើសេចក្តីប្រកាសដោយនិយាយថា ឧបករណ៍វិទ្យាសាស្ត្រ របស់តេឡេស្កុបអវកាស វ័យចំណាស់បានចូលទៅក្នុង របៀបសុវត្ថិភាព បន្ទាប់ពីវាជួបប្រទះនូវបញ្ហា នៃការធ្វើសមកាលកម្ម ជាមួយទំនាក់ទំនងខាងក្នុង នៃយានអវកាស។
ទីភ្នាក់ងារអវកាសអាមេរិក បានបន្ថែមថា ការសង្កេតវិទ្យាសាស្ត្រត្រូវបានផ្អាក ជាបណ្តោះអាសន្ន ខណៈក្រុមកំពុងស៊ើបអង្កេតបញ្ហានេះ។

នៅពេល Hubble ស្ថិតនៅក្នុងរបៀបសុវត្ថិភាព វាមិនសង្កេតឃើញ វត្ថុសេឡេស្ទាលណាមួយ ឬប្រមូលទិន្នន័យនោះទេ ប៉ុន្តែវានៅតែត្រូវបានបើកដំណើរការ។ អ្នកនាំពាក្យរបស់ណាសា បានបញ្ជាក់ប្រាប់គេហទំព័រឌៀលីម៉ែល ថា Hubble នៅតែស្ថិតក្នុងរបៀបសុវត្ថិភាព នៅឡើយ។

តេឡេស្កុបអវកាស Hubble ស្ថិតនៅក្នុងលំហអាកាសជាង ៣០ ឆ្នាំបានឈប់ដំណើរការដំបូង ក្នុងខែមិថុនា បន្ទាប់ពីវាបានជួបបញ្ហាជាមួយ នឹងកុំព្យូទ័រក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយគ្រប់គ្រងឧបករណ៍ វិទ្យាសាស្ត្ររបស់វា។

កាលពីថ្ងៃទី១៤ ខែមិថុនា អ្នកត្រួតពិនិត្យការហោះហើរ នៅមជ្ឈមណ្ឌល Goddard Space Flight Center របស់ណាសាក្នុងរដ្ឋ Maryland បានព្យាយាមចាប់ផ្តើមកុំព្យូទ័រឡើងវិញ បន្ទាប់ពីពួកគេបានកត់សម្គាល់ ឃើញថា វាឈប់ដំណើរការនៅថ្ងៃទី១៣ ខែមិថុនា ប៉ុន្តែពួកគេបានជួបបញ្ហាដូចគ្នា ហើយមិនអាចដំណើរការ ជាធម្មតាបានទេ៕ ដោយ៖លី ភីលីព

Most Popular

To Top