រថយន្តរបស់ក្រុមហ៊ុនចិន Haval ម៉ូដែល Monster ត្រូវបានដាក់លក់ជាផ្លូវការហើយក្នុងប្រទេសចិន ដែលវាមានរូបរាងទំនើបទាក់ទាញ ពិសេសតម្លៃធូរថ្លៃ។

រថយន្តប្រភេទ Compact SUV នេះ មានប៉ាណាធំបង្ហាញសញ្ញាឆ្នូតទ្រេត រំលេចដោយឡូហ្គូ HAVAL នៅចំកណ្តាលផ្នែកខាងលើ អមជាមួយចង្កៀងមុខ LED រាងស្លីមផ្តេក និងភ្ជាប់មកជាមួយអំពូល daytime running។ ចំណែកចង្កៀងស្តុបខាងក្រោយ ក៏ជាប្រភេទ LED ជារាងបែកខ្នែង ដោយមានអក្សរ HAVAL នៅចំកណ្តាល។
Haval Monster 2022 ត្រូវបានរចនាឡើងដោយមានឆ្នូតពណ៌ទឹកក្រូចហាយឡាយជុំវិញតួរថយន្ត ដែលមើលទៅកាន់តែឆើតឆាយ។ រថយន្តនេះ មានប្រវែង ៤៧៨០មម ទទឹង ១៨៩០មម កម្ពស់ ១៦៧៥មម និងគម្លាតពីកង់មុខទៅកង់ក្រោយ ២៨០០មម ពោលគឺទំហំនេះ ធំជាង Haval H6 បន្តិច។

ចូលមកមើលផ្នែកឌីហ្សាញខាងក្នុងរថយន្ត គឺស្រោបដោយពណ៌ខ្មៅ ពិសេសកៅអីពូកស្បែកមានថ្នេរឆ្នូតខ្វែងដែលជាពណ៌ទឹកក្រូច ព្រមទាំងមានមុខងារកម្តៅពូកផងដែរ។ ចំពោះដៃចង្កូតមិនមានអ្វីខុសប្លែកពីរថយន្តទូទៅនោះទេ ឯកុងទ័រជាប្រភេទឌីជីថល ទំហំ ១២,៣អ៉ីញ តភ្ជាប់គ្នាជាមួយប្រព័ន្ធកម្សាន្តដែលជាអេក្រង់ថាច់ទំហំ ១៤,៦អ៉ីញ ហើយអេក្រង់នេះទៀតសោត ត្រូវបានបំពាក់ឈីប Qualcomm Snapdragon 8155 ទៀតផង។

ជាមួយនឹងប្រអប់លេខអូតូ៧វគ្គ រថយន្តរបស់ Haval ស៊េរីថ្មីនេះ ប្រើម៉ាស៊ីនសាំងទាក់បូចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៨៤សេះ និងកម្លាំងរមួល ២៧៥ញូ៊វតុនម៉ែត្រ។ វាក៏មានជម្រើសប្រើម៉ាស៊ីនសាំងទាក់បូចំណុះ ២លីត្រផងដែរ ដោយមានតម្លៃចាប់ពី ១៣២ ០០០យ័ន ឬប្រមាណ ២ម៉ឺនដុល្លារអាមេរិក។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕
ប្រភព៖http://sabay
