បច្ចេកវិទ្យា

Facebook នឹងលែងមាន auto tag និងមិនអាច សម្គាល់មុខដឹងទៀតទេ ពេលគេបង្ហោះ រូប/វីដេអូ របស់យើង

ក្រុមហ៊ុន Meta (Facebook) បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយនឹងបិទមុខងារសម្គាល់មុខ ដោយស្វ័យប្រវត្តិ face recognition ដែលមុខងារនេះ អាចដឹងថាមាននរណាខ្លះ នៅក្នុងរូប ដែលប្រព័ន្ធបានវិភាគដឹង។

អ្នកដែលបានបើកមុខងារនេះពីមុន នឹងលែងទទួលបានការជូនដំណឹង ជាស្វ័យប្រវត្តិ ពេលមាននរណាម្នាក់បង្ហោះ រូបថត ឬវីដេអូ ដែលមានមុខខ្លួន នៅក្នុងនោះទៀតទេ និងមិនអាច Tag ទៅកាន់មនុស្សដោយស្វ័យប្រវត្តិផងដែរ។

ជុំវិញការបិតមុខងារនេះ Facebook នឹងធ្វើការលុបគំរូសម្គាល់មុខ របស់អ្នកប្រើចេញពីប្រព័ន្ធទិន្នន័យ ប្រមាណជាង ១ពាន់លាននាក់ នៅសប្ដាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា Facebook ដាក់ឱ្យប្រើ face recognition តាំងពី ឆ្នាំ២០១១ មកម៉្លេះ។

ហេតុផលដែលក្រុមហ៊ុន Meta សម្រេចបិទមុខងារនេះ ក៏ព្រោះតែការកើនឡើង ក្ដីបារម្ភពីបច្ចេកវិទ្យានេះ ក្នុងសហគមន៍ ហើយវាក៏ពាក់ព័ន្ធនឹងនិយតករ ដែលកំពុងដំណើរការ បង្កើតច្បាប់ច្បាស់លាស់ ដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យា សម្គាល់មុខនេះផងដែរ៕ Source: Sabay

Most Popular

To Top