រាល់សារផ្សេងៗលើ Telegram ដូចជាសំឡេង រូបថត វីដេអូ និងឯកសាឯទៀត ដែលបានចុចអាន ឬប្រើប្រាស់ នឹងត្រូវទាញយកមករក្សាទុក លើមេម៉ូរីស្មាតហ្វូន ដែលឯកសាររក្សាទុកនោះ មានឈ្មោះថា Cache file។ បើសិនជា Cache file មានច្រើន នោះមេម៉ូរី iPhone អាចនឹងឆាប់ពេញដោយមិនដឹងខ្លួន។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកប្រើចាំបាច់កំណត់ រក្សាទុក cache file ត្រឹមរយៈពេលខ្លីបានហើយ និងកំណត់ទំហំ cache file ឱ្យតូច ដោយអនុវត្តតាមវិធីខាងក្រោមនេះ៖

- បើកកម្មវិធី Telegram > Settings > Data and Storage > Storage Usage
- នៅកន្លែង Keep media > ជ្រើសរើសរយៈពេល ដើម្បីឱ្យកម្មវិធីលុប Cache file ដោយស្វ័យប្រវត្តិ ខណៈមិនបានប្រើ
- នៅកន្លែង Maximum Cache Size ជាកន្លែងកំណត់ទំហំធំបំផុត សម្រាប់រក្សា Cache file (ជ្រើសរើសតាមទំហំផ្ទុក iPhone ដែលអ្នកនៅសល់ ឬចង់បាន)
គួរបញ្ជាក់ថា Cache file គ្រាន់តែជាឯកសារ បណ្ដោះអាសន្ន ការលុបវា គឺមិនប៉ះពាល់ដល់ទិន្នន័យឆាតចាស់ៗ របស់អ្នកឡើយ។
បន្ថែមពីនេះ អ្នកក៏អាចលុប Cache file មានស្រាប់តែម្ដង តាមរយៈ៖

- បើកកម្មវិធី Telegram > Settings > Data and Storage
- ជ្រើសយក Clear Telegram Cache ដើម្បីលុប Cache file ទាំងអស់
- ឬដោយចុចលើ Chats នីមួយៗ ដើម្បីលុប Cache file តាមតម្រូវការ (ចំណុចចុងក្រោយនេះ មានតែលើ iOS)
Source: Sabay
