បច្ចេកវិទ្យា

អេមបាត់! Tesla ចេញលក់ដុំសាកនៅផ្ទះ អាចសាកបាន គ្រប់ឡានអគ្គិសនីទាំងអស់

ក្រុមហ៊ុន Tesla ទើបតែបានប្រកាសចេញ នូវដុំសាកភ្លើងនៅផ្ទះ ដែលនឹងអាចប្រើប្រាស់ បានជាមួយនឹង រថយន្តអគ្គិសនីទាំងអស់ ដែលលក់នៅលើទីផ្សារអាមេរិកខាងជើង។ វាគឺជាលើកទីមួយហើយ ដែលក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីមួយនេះ ផ្តល់នូវឆ្នាំងសាក គ្មានឧបករណ៍ភ្ជាប់កម្មសិទ្ធិរបស់ខ្លួន នៅអាមេរិកខាងជើង។

ដុំសាកដាក់ជាប់ជញ្ជាំង Level 2 របស់ក្រុមហ៊ុន Tesla នឹងបំពាក់មកជាមួយនឹងក្បាល Standard J1772 Connector ហើយត្រូវបានឌីហ្សាញឡើង សម្រាប់ទាំងការប្រើប្រាស់នៅផ្ទះ និងនៅខាងក្រៅបានទៀតផង។ វាផ្តល់នូវកម្លាំងសាក ៩,៦គីឡូវ៉ាត់ ហើយមានខ្សែប្រវែង ៧,៣ម៉ែត្រ។ ដុំសាកនេះក៏ផ្តល់នូវជម្រើស កម្លាំងជាច្រើន (multiple power settings) ផងដែរ។

យោងតាមប្រភពព័ត៌មាន ដុំសាកជាប់ជញ្ជាំង Level 2 នេះ គ្មានមុខងារភ្ជាប់ Wi-Fi ហើយក៏មិនសាកលឿន ដូចទៅនឹងដុំសាកភ្លើង Gen 3 ដែល Tesla ផ្តល់ឲ្យអតិថិជន ដែលទិញរថយន្តខ្លួនឡើយ។

ថ្វីបើដុំសាកនេះត្រូវបានផលិតឡើង ដើម្បីឲ្យអាចប្រើជាមួយ រថយន្តអគ្គិសនីផ្សេង ប៉ុន្តែវានៅតែអាចប្រើជាមួយ រថយន្ត Tesla បាន តាមរយៈការប្រើប្រាស់ក្បាលត ដែល Tesla ផ្តល់ឲ្យនៅពេលទិញរថយន្ត ឬ អាចទិញបន្ថែមខាងក្រៅបាន តាមរយៈវេបសាយរបស់វា។

សូមបញ្ជាក់ថា ដុំសាកជាប់ជញ្ជាំង Level 2 ដែល Tesla កំពុងដាក់លក់ខាងលើនេះ មានតម្លៃ ៤១៥ដុល្លារ៕ Source: Sabay

Most Popular

To Top