បច្ចេកវិទ្យា

ក្រុមហ៊ុនអាមេរិក Google ផ្តល់ប្រព័ន្ធទូទាត់ជំនួសនៅApp Store របស់ខ្លួន

អាមេរិក៖និយតករទូរគមនាគមន៍បាននិយាយថា Google Inc បានសន្យាផ្តល់ប្រព័ន្ធទូទាត់ជំនួសនៅApp Storeរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង អាចជាសម្បទានមួយចំពេលមានការប៉ះទង្គិចគ្នាលើប្រព័ន្ធទូទាត់ដែលរកកម្រៃនៅក្នុងទីផ្សារកម្មវិធីយោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូង។

ការប្តេជ្ញាចិត្តនេះគឺជាផ្នែកមួយនៃវិធានការតាមដានចំពោះច្បាប់កូរ៉េខាងត្បូងថ្មីដែលដាក់កម្រិតលើប្រតិបត្តិករ App Store ដូចជា Google និង Apple ពីការបង្ខំឲ្យប្រព័ន្ធទូទាត់ក្នុងកម្មវិធីរបស់ពួកគេលើអ្នកអភិវឌ្ឍន៍។ នេះបើយោងតាមនិយតករថា លោក Wilson L. White ជាអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈរបស់ Google និងរដ្ឋាភិបាលបានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលសន្និសីទវីដេអូជាមួយលោក Han Sang-hyuk ប្រធានគណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) ។

KCC បាននិយាយថា Google នឹងផ្តល់ជម្រើសដល់អ្នកបង្កើតកម្មវិធីរវាងប្រព័ន្ធទូទាត់ភាគីទី៣ និងប្រព័ន្ធទូទាត់វិក្កយបត្រក្នុងកម្មវិធីរបស់ខ្លួននៅ Google Play Store របស់ខ្លួន។ កាលពីខែកញ្ញា ច្បាប់ថ្មីបានចូលជាធរមានក្នុងប្រទេសកូរ៉េខាងត្បូង ដោយហាមប្រាមអ្នកបង្កើតកម្មវិធីមិនឲ្យបង្ខំអ្នកបង្កើតកម្មវិធីឲ្យប្រើប្រព័ន្ធទូទាត់តែមួយគត់របស់វេទិកា។

កូរ៉េខាងត្បូងគឺជាប្រទេសដំបូងគេដែលណែនាំការទប់ស្កាត់បែបនេះលើគោលនយោបាយច្បាប់ក្នុងកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សពិភពលោកត្រូវបានត្រួតពិនិត្យកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោក។

Google និង Apple បានតម្រូវឲ្យអ្នកអភិវឌ្ឍន៍នៅលើ App Store របស់ពួកគេប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានកម្មសិទ្ធិរបស់ពួកគេដែលគិតថ្លៃសេវារហូតដល់ ៣០ភាគរយ នៅពេលអ្នកប្រើប្រាស់ទិញទំនិញឌីជីថលនៅក្នុងកម្មវិធី៕ដោយ៖លី ភីលីព

Most Popular

To Top