បច្ចេកវិទ្យា

លោក Brandon Yoon អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Apple Korea នឹងលាលែងពីតំណែង

កូរ៉េ៖ប្រភពឧស្សាហកម្មបាននិយាយថា អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Apple Korea លោក Brandon Yoon នឹងលាលែងពីតំណែងរបស់លោក យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូង។

យោងតាមប្រភពបានឲ្យដឹងថា លោក Yoon បានស្នើសុំលាលែងពីតំណែងពីតំណែងនៅក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ ចំណែកក្រុមហ៊ុនបានបដិសេធមិនផ្តល់ការបញ្ជាក់។លោក Yoon បានដឹកនាំ Apple Korea តាំងពីឆ្នាំ២០១៨។ មុនពេលមក Apple Korea Yoon បានធ្វើការនៅ Samsung Electronics ហើយលោកក៏បានធ្វើការឲ្យក្រុមហ៊ុន Microsoft ពីឆ្នាំ ២០០៣-២០១៥ ។

ប្រភពឧស្សាហកម្មបាននិយាយថា ការលាលែងពីតំណែងរបស់លោក Yoon កើតឡើងភ្លាមៗ និងមិននឹកស្មានដល់ ដោយសារតែ Apple Korea បានទទួលការឆ្លើយតបជាវិជ្ជមានសម្រាប់ការចេញលក់ iPhone 13 និង Apple TV នាពេលថ្មីៗនេះនៅទីនេះ។ អ្នកខ្លះប៉ាន់ស្មានថា ការលាលែងពីតំណែងរបស់ Yoon អាចមួយផ្នែកដោយសារតែជម្លោះមិនទាន់ដោះស្រាយរវាងក្រុមហ៊ុន និងរដ្ឋាភិបាលកូរ៉េខាងត្បូងជុំវិញប្រព័ន្ធទិញក្នុងកម្មវិធីរបស់ក្រុមហ៊ុន៕ដោយ៖លី ភីលីព

Most Popular

To Top