បច្ចេកវិទ្យា

រុស្សី ពិន័យ Google សាជាថ្មីពាក់ព័ន្ធទៅនឹង មតិកាខុសច្បាប់

មូស្គូ៖តុលាការទីក្រុងមូស្គូ នៅព្រឹកថ្ងៃចន្ទបានប្រកាសដាក់ពិន័យ ទៅលើក្រុមហ៊ុនមេរបស់ Google គឺ Alphabet Inc. ចំនួនទឹកប្រាក់ប្រមាណជា ២លានរូបលលុយរុស្សីឬត្រូវជា ២៨ ០៨៥ដុល្លារអាមេរិកដោយសារតែ មិនព្រមលប់ចោលនូវមតិកាដែលរុស្សីស្នើសុំកន្លងមក។

រុស្សីបានអះអាងថាមតិកាទាំងនោះ គឺជាសកម្មភាពខុសច្បាប់និងជាផ្នែកមួយនៃជម្លោះរវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធទៅនឹងវិស័យ បច្ចេកវិទ្យា។

លើសពីនេះរុស្សីក៏បានព្រមាន ក្នុងការដាក់ពិន័យទៅ លើក្រុមហ៊ុន Google បន្ថែមទៀតផងដែរប្រសិនបើនៅតែបន្តការប្រឆាំងទៅនឹងការស្នើសុំ របស់រុស្សីទៅលើ មតិកាព័ត៌មានក្លែងក្លាយដោយបន្ថែម ទឹកប្រាក់ពិន័យឲ្យស្មើទៅនឹងភាគរយនៃប្រាក់ចំណេញរបស់ខ្លួនជាមិនខាន។

Google នៅថ្ងៃដដែលនេះ ក៏បានប្រកាសអះអាងអំពីការពិន័យពី សំណាក់រដ្ឋាភិបាលមូស្គូផងដែរប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ឡើយខណៈដែលកាលពី ខែកន្លងមក Google ក៏ធ្លាប់បង់ប្រាក់ ពិន័យប្រមាណជា៣២លានរូបលផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top