បច្ចេកវិទ្យា

អ្នករចនាបង្កើត iPhone 13 Pro Max របស់Apple តម្លៃ៦,៨៣០ផោន យកបំណែក នៃធ្មេញ T.Rex អាយុ ៨០ លានឆ្នាំ

អាមេរិក ៖ ជាមួយនឹងតម្លៃរហូតដល់១,៥៤៩ផោនសម្រាប់ iPhone 13 Pro Max របស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្ស អាមេរិក Apple គឺជាស្មាតហ្វូន ដែលមានតម្លៃថ្លៃបំផុត នៅលើទីផ្សារពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ប៉ុន្តែកំណែថ្មីនៃស្មាតហ្វូនកំពូល បានចេញលក់ហើយ ដែលធ្វើឲ្យតម្លៃ ១,៥៤៩ផោន របស់ក្រុមហ៊ុន Apple មើលទៅដូចជាការផ្លាស់ប្តូរហោប៉ៅ។ ម៉ាកទូរសព្ទប្រណិត Caviar បានដាក់បង្ហាញ iPhone 13 Pro Max ស៊េរីតម្លៃ ៦,៨៣០ផោន មានឈ្មោះថា Tyrannophone ដែលមានបំណែកនៃធ្មេញ T.Rex មានអាយុ ៨០ លានឆ្នាំ ។

Tyrannophoneជាផ្នែកមួយនៃការប្រមូល Tera ថ្មីរបស់Caviar និងមានរូបភាពនៃ T.Rex ។ Caviar បានពន្យល់ថា ទូរស័ព្ទ iPhone 13 Pro Tyrannophone តែមួយគត់ត្រូវបានតុបតែង ដោយរូបភាព 3D នៃ ក្បាលដាយណូស័រ ធ្វើឲ្យមានការភ័យខ្លាច នៅក្នុងបេះដូង នៃគូប្រជែងរបស់អ្នកជាមួយ នឹងភ្នែកពណ៌លឿងរបស់វា ដែលធ្វើពីជ័រពណ៌លឿនសុទ្ធ ។

ការញញឹមដែលគួរ ឲ្យខ្លាចរបស់សត្វចម្លែកមិនមែនគ្រាន់តែជាធាតុផ្សំ នៃការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធាតុ នៃភាពផ្តាច់មុខ និងប្លែកពីគេ ពីព្រោះធ្មេញមួយ របស់ tyrannosaurus គឺពិតប្រាកដ ! វាមានសារធាតុបញ្ចូល ពីបំណែកនៃធ្មេញ Tyrannosaurus ពិតប្រាកដដែលមានអាយុ ៨០ លានឆ្នាំ ៕ដោយ៖លី ភីលីព

Most Popular

To Top