កូរ៉េ៖យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានចេញផ្សាយការអាប់ដេត លើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ខ្លួន ដើម្បីស្តារឡើងវិញ ការហៅចេញនៅលើឧបករណ៍ iPhone រួមទាំង iPhone 12 និង 13 ។
នេះបើតាមគេហទំព័រ Apple Insiderបាននិយាយថា ការចេញផ្សាយ iOS 15.1.1 ដែលជាកំណែអាប់ដេតរបស់ iOS 15.1 ដោះស្រាយបញ្ហាការហៅចេញនៅលើ iPhone 12 និង iPhone 13 ក៏ដូចជាការកែកំហុសធម្មតា គេហទំព័រអនឡាញរបស់អាមេរិក។ ថ្មីៗនេះ អ្នកប្រើប្រាស់ iPhone 12 និង iPhone 13 បានជួបប្រទះការហៅចេញជាបន្តបន្ទាប់ នៅលើឧបករណ៍របស់ពួកគេ ដោយរារាំងពួកគេមិនឲ្យទទួលការហៅចូល។

អ្នកប្រើប្រាស់ Apple នៅលើសហគមន៍អនឡាញមួយក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានរាយការណ៍អំពីបទពិសោធន៍ស្រដៀងគ្នានេះដែរ ជាពិសេសក្នុងចំណោមអ្នកបានជាវ LG Uplus Corp. ជាប្រតិបត្តិករទូរគមនាវគមន៍ដ៏សំខាន់របស់កូរ៉េខាងត្បូង។ មន្ត្រីនៅ LG Uplus បាននិយាយថា ក្រុមហ៊ុនបានទទួលពាក្យបណ្តឹងក្នុងចំណោមអតិថិជនរបស់ខ្លួន ហើយកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណមូលហេតុពិតប្រាកដ។
ឥឡូវនេះ អ្នកប្រើប្រាស់អាចអាប់ដេតទៅ iOS ចុងក្រោយបំផុតពីកម្មវិធី Settings នៅលើឧបករណ៍របស់ពួកគេ៕
