ចិន៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រុមហ៊ុន Tencent ដែលជាហ្គេម និងផ្ញើសារយក្សត្រូវបាន ប្រាប់ឲ្យដឹងថាកម្មវិធី និងការអាប់ដេតថ្មីទាំងអស់ ត្រូវតែមានការយល់ព្រមពីរដ្ឋាភិបាល ខណៈទីក្រុងប៉េកាំងនៅតែបន្តការបង្ក្រាប ផ្នែកបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួនយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
រដ្ឋាភិបាលចិនបានផ្លាស់ប្តូរអំណាចបន្ថែមទៀត លើឧស្សាហកម្មនេះក្នុងឆ្នាំកន្លងទៅ ដោយលើកឡើងពីក្តីបារម្ភថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងប្រទេសបានក្លាយជាក្រុមហ៊ុនធំពេកហើយមានអំណាច។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានដកស្រង់សម្តីរបស់រដ្ឋាភិបាលថា ចំណាត់ការចុងក្រោយនេះប្រឆាំងនឹង Tencent កំពុងមានជម្លោះកើតឡើង បន្ទាប់ពីកម្មវិធីចំនួន៩ របស់ក្រុមត្រូវបានរកឃើញថា បានប្រព្រឹត្តការបំពានចាប់តាំងពីដើមឆ្នាំនេះដោយជំរុញឲ្យមានតម្រូវការ សម្រាប់វិធានការណែនាំរដ្ឋបាលអន្តរកាល។
ក្រុមហ៊ុនត្រូវតែបញ្ជូនកម្មវិធីថ្មី ឬការអាប់ដេតសម្រាប់ការត្រួតពិនិត្ យដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន មុនពេលពួកវាអាចបង្ហោះ ឬអាប់ដេតបាន។ យោងតាមទូរទស្សន៍ CCTV នៅក្នុងរបាយការណ៍ កាលពីថ្ងៃពុធ ក្រសួងបាននិយាយថា បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យរួច ពួកវាអាចត្រូវបានដាក់ឲ្យប្រើប្រាស់ជាធម្មតា។
ក្រុមហ៊ុន Tencent បានប្រាប់ថា ខ្លួននឹងគោរពតាមតម្រូវការ។ យើងកំពុងធ្វើការជាបន្តបន្ទាប់ ដើម្បីបង្កើនមុខងារការពារអ្នកប្រើប្រាស់នៅក្នុងកម្មវិធីរបស់យើង ហើយក៏មានកិច្ចសហប្រតិបត្តិការជាទៀងទាត់ជាមួយភ្នាក់ងាររដ្ឋាភិបាល ពាក់ព័ន្ធផងដែរ ដើម្បីធានាបាននូវការអនុលោមតាមច្បាប់។ កម្មវិធីរបស់យើងនៅតែមានមុខងារ និងអាចទាញយកបាន៕