បច្ចេកវិទ្យា

យានដឹកទំនិញ Tianzhou របស់ប្រទេស នឹងជួយជំរុញ ផ្នែកការពិសោធន៍វិទ្យាសាស្ត្រ ដល់ប្រទេសនេះ

ចិន៖ យោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងវិស្វករចិនមានឱកាសប្រើប្រាស់យានអវកាស ដឹកទំនិញមនុស្សយន្ត Cargo របស់ប្រទេសនេះ ដើម្បីធ្វើការពិសោធន៍ និងសាកល្បង យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

ទីភ្នាក់ងារនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិសោធន៍វិទ្យាសាស្ត្រ ការធ្វើតេស្តិ៍បច្ចេកវិទ្យា និងកម្មវិធីផ្សេងទៀតនៅក្នុងវិស័យព្រំដែន ឬផ្នែកសំខាន់ជាយុទ្ធសាស្ត្រ មានសិទ្ធិទទួលបានឱកាសដើម្បីធ្វើឡើង នៅលើយានអវកាសដឹកទំនិញ Tianzhou របស់ប្រទេសចិន។ គម្រោងនេះមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន អង្គការស្រាវជ្រាវ ស្ថាប័នអប់រំ និងសហគ្រាស ត្រូវបានស្វាគមន៍ក្នុងការដាក់សំណើរបស់ពួកគេទៅកាន់ទីភ្នាក់ងារនេះ ត្រឹមថ្ងៃទី ១៥ ខែមករា។

យោងទៅតាមតម្រូវការជាក់លាក់ ដែលចេញផ្សាយដោយទីភ្នាក់ងារថា ទំហំរូបវន្តនៃការពិសោធន៍ ឬការធ្វើតេស្តិ៍បានជ្រើសរើសនីមួយៗ មិនត្រូវលើសពីទម្ងន់អតិបរមា ៣០ គីឡូក្រាម និងកម្ពស់អតិបរមា ៣០ សង់ទីម៉ែត្រ។ ពួកគេត្រូវតែអនុវត្តតាម ស្តង់ដារសុវត្ថិភាពយ៉ាងតឹងរ៉ឹង។ អ្នកចូលរួមត្រូវបញ្ជូនឧបករណ៍របស់ពួកគេ ត្រូវដឹកដោយយានអវកាសទៅទីភ្នាក់ងារពី ៨ ទៅ ១០ ខែមុនកាលបរិច្ឆេទនៃការបាញ់បង្ហោះបានកំណត់សម្រាប់ការត្រួតពិនិត្យពាក់ព័ន្ធ។ ពួកគេក៏ត្រូវបានទាមទារផងដែរ ដើម្បីធានាថា ឧបករណ៍បែបនេះនឹងរួចរាល់ សម្រាប់ការដាក់ឲ្យដំណើរការ មិនលើសពី៣ខែមុនថ្ងៃដាក់ឲ្យដំណើរការ។

យាន Tianzhou-series មានភារកិច្ចដឹកជញ្ជូនការផ្គត់ផ្គង់ និងឧបករណ៍ជំរុញ ទៅកាន់ស្ថានីយអវកាសអចិន្ត្រៃយ៍ របស់ប្រទេសចិន ឥឡូវនេះត្រូវបានគ្រប់គ្រងដោយអវកាសយានិក៣នាក់ ហើយនឹងត្រូវបានពង្រីក ជាមួយនឹងម៉ូឌុលបន្ថែមទៀតនៅឆ្នាំ២០២២។ ជាមួយនឹងអាយុកាល បានរចនាឡើងលើសពីមួយឆ្នាំ យានអវកាសដឹកទំនិញ Tianzhou នីមួយៗមាន២ផ្នែក គឺកាប៊ីនដឹកទំនិញ និងផ្នែកជំរុញ។ យានជំនិះបែបនេះមានប្រវែង១០,៦ម៉ែត្រ និងទទឹង ៣,៣៥ ម៉ែត្រ៕ ដោយ៖លី ភីលីព

Most Popular

To Top