បច្ចេកវិទ្យា

ប្រទេសចិនចាប់ផ្តើម ប្រើយន្តហោះ គ្មានមនុស្សបើក ធ្វើការសង្កេតឧតុនិយម តាមសមុទ្រ


ចិន៖តាមក្រុមហ៊ុន Aviation Industry Corp of China បានឲ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមដាក់ពង្រាយ យន្តហោះគ្មានមនុស្សបើកដើម្បីអនុវត្តការអង្កេតឧតុនិយម ក្នុងសមុទ្រ ហើយក្រុមហ៊ុនផលិតយន្តហោះឈានមុខគេ របស់ប្រទេស និងអ្នកម៉ៅការកម្មវិធីទៀតផងយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុនការពារជាតិគ្រប់គ្រងដោយរដ្ឋបាននិយាយថា ក្រោមកិច្ចសន្យាពីរដ្ឋបាលឧតុនិយមចិន ខ្លួនបានចាប់ផ្តើមប្រើប្រាស់ យន្តហោះគ្មានមនុស្សបើក Wing Loong 10 ដើម្បីសង្កេតមើល គម្របពពក សីតុណ្ហភាព សំណើម និងខ្យល់ពីលើផ្ទៃមហាសមុទ្រ ដើម្បីផ្តល់ការគាំទ្រទិន្នន័យដល់អ្នកស្រាវជ្រាវនៅឯរដ្ឋបាល។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរ ដំបូងបានហោះចេញពីអាកាសយានដ្ឋានក្នុងខេត្ត Hainan ហើយបានចំណាយពេល ជាច្រើនម៉ោងដើម្បីប្រមូលទិន្នន័យដ៏ទូលំទូលាយ ដែលវិធីសាស្ត្រសង្កេតឧតុនិយមបែបបុរាណមិនអាចទទួលបាន។

វាបានបន្តថា យន្តហោះ Wing Loong 10 បានផ្ទុកឧបករណ៍ ឧតុនិយមជាច្រើន ដូចជារ៉ាដាmillimeter-wave cloud និងឧបករណ៍ចាប់ពពកទឹកកក Terahertz ក្នុងអំឡុងពេលប្រតិបត្តិការ។ សេចក្តីថ្លែងការណ៍បាននិយាយថា ទិន្នន័យនេះត្រូវបានផ្ទេរទៅ=jyអ្នកស្រាវជ្រាវដើម្បីបំពេញបន្ថែមទិន្នន័យទទួលបានដោយវេទិកា អវកាស សមុទ្រ និងដី។

លោក Zhang Xuefen អនុប្រធានអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល អង្កេតឧតុនិយមរបស់រដ្ឋបាលបាននិយាយថា ការហោះហើរសាកល្បងកាលពីថ្ងៃសៅរ៍មានគោលបំណងផ្ទៀងផ្ទាត់ ដំណើរការរបស់យន្តហោះគ្មាន មនុស្សបើក សាកល្បងបន្ទុកឧតុនិយមរបស់វា និងបង្ហាញពីនីតិវិធីប្រតិបត្តិការ៕ដោយ៖លី ភីលីព

Most Popular

To Top