បរទេស៖ ប្រទេសបារាំងនៅសប្តាហ៍នេះបានអះអាងថា នឹងត្រៀមខ្លួនក្នុងការចាប់ផ្តើមសាកល្បងរថយន្ តតាក់ស៊ី អាចហោះបាន និងដើរដោយថាមពលអគ្គិសនី ក្នុងរយៈ ពេលប៉ុន្មានខែខាងមុខនេះក្នុងគោលបំណងធំ អាចដំណើរការរថយន្តទាំងនេះបានសម្រាប់ព្រឹត្តិការណ៍ អូឡាំពិករដូវក្តៅឆ្នាំ២០២៤។

រថយន្តតាក់ស៊ីអាចហោះបាននឹងត្រូវធ្វើតេស្តហោះហើរនៅខាងក្រៅទីក្រុងប៉ារីស ក្នុងតំបន់អាជីវកម្ម Pontoise ដែលបារាំងរំពឹងទុកថានឹងអាចប្រើប្រាស់បានយ់ាង មានប្រសិទ្ធភាពក្នុងាករដឹកជញ្ជូនអ្នកដំណើរឲ្យបា ននូវក្នុងព្រឹត្តិការណ៍ធំៗ២ក្នុងនោះទាំងអូឡាំពិកនិងបារ៉ាឡាំពិកផងដែរ។
លើសពីនេះបារាំងបានបញ្ជាក់ថានឹងដំណើរការផ្លូវតែ២ខ្សែប៉ុណ្ណោះក្នុងការចាប់ផ្តើមដំណើរការដែលទីខ្សែទីមួយនឹងហោះពីវិថី Charles de Gaulleទៅកាន់អាកាស យានដ្ឋាន Le Bourget និងខ្សែទី២ពីតំបន់ជាយក្រុងនៃទីក្រុងប៉ារីស ទៅកាន់តំបន់ជាយក្រុងមួយទៀតក្នុងក្រុងប៉ារីសដដែល។

គួរឲ្យដឹងដែរថាគម្រោងការនេះគឺកំពុងស្ថិតនៅក្រោមការដឹកនាំនិងចូលរួមពីសំណាក់ក្រុមហ៊ុនអ្នកអភិវឌ្ឍយន្តហោះ Volocopter GmbH, Airbus SE, Vertical Aerospace Group Ltd, Lilium NV និង Joby Aviation ព្រមទាំងអជ្ញាធរជាតិគ្រប់គ្រងលើវិស័យអាកាសចរស៊ីវលរបស់បារាំងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
