បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្របង្កើត AI អាចរកឃើញការនិយាយកុហក៧៣% ដោយការវាស់ស្ទង់ចលនាផ្ទៃមុខដ៏ទន់ភ្លន់

អ៊ីស្រាអែល៖​ ការអាចរកឃើញអ្នកនរណាម្នាក់កំពុងនិយាយកុហក គឺជាគោលដៅអស់ជាច្រើនទសវត្សរ៍ ហើយឥឡូវនេះប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ធ្វើឲ្យអ្នកវិទ្យាសាស្ត្រជឿថា ពួកគេប្រហែលជាជិតមកដល់ហើយសម្រាប់ការយល់ដឹងមួយនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


សម្រាប់ការសាកល្បងដំណាក់កាលដំបូង ក្រុមមួយមកពីសាកលវិទ្យាល័យ Tel Aviv បានដាក់ឧបករណ៍ចាប់សញ្ញានៅលើមុខរបស់អ្នកស្ម័គ្រចិត្ត ហើយបានមើលការផ្លាស់ប្តូរចលនាផ្ទៃមុខ ដ៏ទន់ភ្លន់នៅពេលពួកគេនិយាយកុហក ឬការពិត។ ប្រព័ន្ធនេះអាចប្រាប់ថា តើនរណាម្នាក់កំពុង និយាយកុហកអាច ដឹងបានប្រហែល៧៣ភាគរយ និងទាបជាងការធ្វើ តេស្តិ៍ពហុក្រាហ្វបន្តិចដែលមានភាពត្រឹមត្រូវ៨០ ភាគរយនៃពេលវេលា។


ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបាននិយាយថា នេះគឺជាដំណាក់កាលដំបូងបំផុតក្នុងការអភិវឌ្ឍន៍របស់វា ហើយវានឹងប្រសើរឡើងនៅពេលអនាគត។ ពួកគេបានទស្សន៍ទាយថា នៅពេលអនាគត កាមេរ៉ាបំពាក់ដោយ AI អាចត្រូវបានប្រើប្រាស់នៅអាកាសយានដ្ឋានក្នុងការសម្ភាសន៍ ការងារតាមអ៊ីនធើណេត ឬការសម្ភាសន៍របស់ប៉ូលិសង្ស័យដើម្បីដឹងមាននរណាម្នាក់កំពុងកាច់កុង។ ការស្រាវជ្រាវពីមុនបានរកឃើញថា មនុស្សអាចរកឃើញការកុហកពីការពិតប្រហែល ៥៥ភាគរយនៃពេលវេលាហើយម៉ាស៊ីនពហុក្រាហ្វមានភាពត្រឹមត្រូវរហូតដល់ ៨០ ភាគរយនៃពេលវេលា។


នេះមិនគ្រប់គ្រាន់សម្រាប់លទ្ធផលនៃការធ្វើតេស្តិ៍ពហុក្រាហ្វ ដើម្បីទទួលយកជាភស្តុតាងនៅក្នុងតុលាការទេ ដូច្នេះអ្នកស្រាវជ្រាវទូទាំងពិភពលោក កំពុងធ្វើការលើដំណោះស្រាយថ្មី។ គម្រោង Tel Aviv ដំណើរការដោយប្រើម៉ាស៊ីនរៀន និងបញ្ញាសិប្បនិមិត្ត ដើម្បីវិភាគយ៉ាងរហ័សនូវការផ្លាស់ប្តូរតិចតួច នៃចលនាសាច់ដុំកំឡុងពេលនិយាយកុហក៕


ដោយ៖លី ភីលីព

Most Popular

To Top