អាមេរិក ៖ ក្រុមហ៊ុនផលិតរថយន្តយក្ស អាមេរិក Tesla បើកដំណើរការការលក់ម៉ូតូ Cyberquad សម្រាប់កុមារ ប្រភេទATV មានកង់៤តូច ដែលបំផុសគំនិត ដោយរថយន្ត Cybertruck ដាក់លក់ក្នុងតម្លៃ ១,៩០០ដុល្លារ ហើយមានល្បឿន លឿនបំផុត១៦គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចឡើងដល់២៤ គីឡូម៉ែត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ម៉ូតូអគ្គិសនី ទាំងអស់មាន ស៊ុមដែក កៅអីខ្នើយ និងប្រព័ន្ធព្យួរដែលអាចលៃតម្រូវ បានជាមួយនឹងហ្វ្រាំងឌីសខាងក្រោយ និង របារភ្លើង LED ។ ដំណើរការ ដោយថ្ម លីចូម អ៊ីយ៉ុង Cyberquad សម្រាប់កុមារមានចម្ងាយ២៤ គីឡូម៉ែត្រ និងមានល្បឿន អតិបរមា១៦គីឡូម៉ែត្រ ក្នុងមួយ ម៉ោង ហើយក្រុនហ៊ុន ការពិពណ៌នា ផលិតផលនិយាយថា វាស័ក្តិសមសម្រាប់កុមារ មានអាយុចាប់ពី៨ ឆ្នាំឡើងទៅ ប៉ុន្តែមានសមត្ថភាព ទម្ងន់១៥០ ផោន ។
ការដាក់ឲ្យដំណើរការកន្លងមកនោះ ប្រព្រឹត្តិឡើង២ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនដែលដឹកនាំ ដោយ Elon Musk បានប្រកាសអំពីទំហំពេញលេញ Cyberquad ATV ដើម្បីសរសើរ Cybertruck របស់ខ្លួនដែលទាំង២ មិនបានឈាន ដល់ដំណាក់ កាលផលិត នោះទេ ។ Cyberquad អគ្គិសនីសម្រាប់កុមារ ត្រូវបានបង្កើតឡើង ដោយ Radio Flyer និងរួមបញ្ចូលកញ្ចប់ថ្ម ចល័ត ដែលអាចដោតចូលទៅក្នុងព្រីក្នុងផ្ទះ ។ ក្រុមហ៊ុននិយាយថា វាត្រូវចំណាយពេលប្រហែល៥ ម៉ោង ដើម្បីសាកអាគុយពេញ ៕ដោយ៖លី ភីលីព