ភាពតានតឹងរបស់បុគ្គលិកនៅកន្លែងធ្វើការ ឬបញ្ហាស្ត្រេស អាចឈានដល់ការធ្លាក់ទឹកចិត្ត និងបន្ថយប្រសិទ្ធភាពការងារ ហើយថ្ងៃនេះ យើងនឹងមកស្ដាប់បទពិសោធន៍ របស់ស្ដេច Software និងមហាសេដ្ឋី Bill Gates ដែលគាត់មានបទពិសោធការងារ ជាង ៤០ឆ្នាំ តាំងពីក្រុមហ៊ុនរបស់គាត់ Microsoft បានបង្កើតឡើងនៅ ឆ្នាំ១៩៧៥ មកម៉្លេះ។

ថ្លែងនៅក្នុងសារព័ត៌មាន Business Insider លោក Bill Gates បានផ្ដល់ដំបូន្មានថា គាត់និងក្រុមការងារ មិនធ្វើអ្វីដដែលៗនោះទេ។ ពេលមកដល់ការិយាល័យ ក្រុមការងាររបស់គាត់ ចាប់ផ្ដើមគិតអ្វីថ្មីៗ ពីការបង្កើតកម្មវិធី ប្រជុំជាមួយគ្នា ចេញក្រៅដើម្បីមើលពី អ្នកប្រើប្រាស់កម្មវិធីផ្ទាល់ និងជជែកទៅកាន់ពួកគេ។
គាត់បានបន្ថែមថា នៅមានអ្វីច្រើនទៀត ដែលតែងតែមានរឿងថ្មីៗសម្រាប់គាត់ ដែលនេះហើយធ្វើឱ្យគាត់ ធ្វើការដោយមិនធុញទ្រាន់។

ប៉ុន្ដែយ៉ាងណា ជុំវិញបញ្ហាស្ត្រេសផ្សេងៗ អ្នកជំនាញក៏បានផ្ដល់ដំបូន្មាន ដើម្បីដោះស្រាយថា ការធ្វើលំហាត់ប្រាណ ឱ្យបានទៀងទាត់ និងការចែករំលែកពីអារម្មណ៍ ទៅកាន់មិត្តភក្ដិជុំវិញនៅកន្លែងធ្វើការ គឺផ្ដល់ផលល្អសម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយផងដែរ៕ Source: Sabay
