ម៉ូតូកង់បី Polaris Slingshot ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ដោយស៊េរីនេះបានបន្ថែមម៉ូដែលថ្មីមួយទៀត ហៅថា SLR។

Polaris Slingshot ចែកចេញជា ៤ ម៉ូដែល គឺ S តម្លៃ ១៩ ៩៩៩ដុល្លារ, SL តម្លៃ ២៥ ៩៩៩ដុល្លារ, SLR តម្លៃ ២៨ ៨៩៩ដុល្លារ និង R តម្លៃ ៣២ ៤៩៩ដុល្លារ សម្រាប់ទីផ្សារបរទេស។

ចំពោះម៉ូដែលថ្មី SLR មានតួខ្លួន ២ពណ៌ លាយលំរវាងពណ៌រលោង និងគ្រើម ព្រមទាំងតែមពណ៌យ៉ាងស្រស់ឆើតឆាយទៀតផង។ ម៉ូតូកង់បីនេះក៏មានបំពាក់អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ហើយអាចភ្ជាប់ជាមួយនឹង Bluetooth បានទៀតផង។

Polaris Slingshot SLR និង R ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៣សេះ និង កម្លាំងរមួល ១៩៥ញ៉ូតុនម៉ែត្រ ខណៈម៉ូដែល S និង SL មានកម្លាំង ត្រឹម ១៧៨សេះ និងកម្លាំងរមួល ១៦៣ញ៉ូតុនម៉ែត្រប៉ុណ្ណោះ ។ ម៉ាស៊ីននេះដំណើរការ ជាមួយប្រអប់លេខដៃ ៥វគ្គ តែក៏មានជម្រើស ប្រអប់លេខអូតូ ៥វគ្គផងដែរ ៕


