ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តតួខ្ពស់ ខ្នាតតូចថ្មី ម៉ូដែល Aygo X ស៊េរីឆ្នាំ២០២២ ដែលនឹងចេញលក់នៅដើមឆ្នាំក្រោយនេះតែម្តង។



រថយន្តប្រភេទ Crossover នេះចែកចេញជា ៤ ម៉ូដែល គឺ៖
- Toyota Aygo X Pure តម្លៃ ១៩ ៥០០ដុល្លារ
- Toyota Aygo X Edge តម្លៃ ២១ ៨០០ដុល្លារ
- Toyota Aygo X Exclusive តម្លៃ ២៣ ៤០០ដុល្លារ
- Toyota Aygo X Limited Edition តម្លៃ ២៥ ៩០០ដុល្លារ

រថយន្ត Toyota Aygo X ឆ្នាំ២០២២ ថ្មីនេះ ប្រើប្រាស់គ្រោងឆ្អឹង GA-B ដូចទៅនឹងរថយន្ត Toyota Yaris និង Yaris Cross ដែរ ហើយមានប្រវែងតួខ្លួន ៣,៧ម៉ែត្រ ទទឹង ១,៧៤ម៉ែត្រ កម្ពស់ ១,៥២ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៤៣ម៉ែត្រ ព្រមទាំងមានទម្ងន់សរុប ៩៤០គីឡូក្រាម។ADVERTISING
រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ៧១សេះ និងកម្លាំងរមួល ៩៣ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខដៃ ៥វគ្គ ឬ ប្រអប់លេខអូតូ ៥វគ្គ S-CVT និងប៉ុងមុខ។


ជាស្តង់ដារ រថយន្ត Toyota Aygo X មានបំពាក់អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ជាប្រភេទ Touchscreen អាចភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto បាន ហើយក៏មានកញ្ចប់សុវត្ថិភាព Toyota Safety Sense ជាមួយនឹងមុខងារជំនួយការបើកបរ ADAS ដូចជា Lane Trace Assist និង Intelligent Adaptive Cruise Control ផងដែរ៕
