ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានងាកមកអភិវឌ្ឃន៍ Flying taxi ដែលជាយានដំណើរការដោយ បច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ទុកសម្រាប់អនាគត។

ក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយ Uber និងក្រុមអ្នកជំនាញផ្នែកអវកាសលើ គម្រោងផលិតតាក់ស៊ីហោះឬឡានហោះ ដំណើរការទាំងស្រុងដោយថាមពលអគ្គិសនីសុទ្ធសាធ។

ជាមួយនឹងគម្រោងដ៏ធំសម្បើមនេះ គេរំពឹងយ៉ាងមុតមាំថា ក្រុមហ៊ុនអាចសម្រេចបាន យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៨ មុនឈានចូលឆ្នាំ ២០៣០ ដើម្បីអាចហោះហើរជាផ្លូវការនៅក្នុង ទីក្រុងឆ្លាតវៃឲ្យសក្តិសមទៅ នឹងយានឆ្លាតវៃផងដែរ។ADVERTISING

តាក់ស៊ីនេះគឺជាផ្នែក Smart Mobility Solution មួយនៃដំណោះស្រាយទីក្រុងឆ្លាតវៃ នាថ្ងៃអនាគត។ តាក់ស៊ីនេះអាចហោះបានល្បឿន ១០០ គីឡូម៉ែត្រ ពេលសាកភ្លើងចន្លោះពី ៥ ទៅ ៧ នាទី រីឯល្បឿនហោះលឿនបំផុតនោះគឺ ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

តាក់ស៊ីនេះគឺជាគម្រូ Concept របស់ក្រុមហ៊ុន Hyundai ឈ្មោះថា S-A1 flying ផលិតឡើងនៅដើមឆ្នាំ ២០២០ តាំងបង្ហាញនៅក្នុងពិពរណ៍បច្ចេកវិទ្យា CES ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង លើសមត្ថភាពចុះចតនិងហោះឡើង eVTOL (electric vertical takeoff and landing) របស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ៕
ប្រភព៖ Sabay
