បច្ចេកវិទ្យា

មកដឹងរបៀបឆែក គេហទំព័រ មានអ្នកប្រើច្រើនបំផុតក្នុងប្រទេសកម្ពុជា

Alexa Ranking ជាប្រព័ន្ទកត់ចំណាត់ថ្នាក់គេហទំព័រទូទាំងពិភពលោក ដ៏ពេញនិយមប្រើប្រាស់។ វាបែងចែកចំណាត់ថ្នាក់ ទៅតាមការពេញនិយមអ្នកប្រើ ចំនួនអ្នកទស្សនា និងចំនួនទំព័រនីមួយ ក្នុងអំឡុងរយៈពេល ៣ខែ ចុងក្រោយ។

ទាំងនេះជាផ្ទាំងបង្ហាញពីចំណាត់ថ្នាក់គេហទំព័រទូទាំងពិភពលោកដែលពេញនិយមជាងគេបំផុត។ ហើយការបង្ហាញទាំងនេះ ត្រូវបានកំណត់ជាចំណុចលម្អិតផ្សេងៗដូចជា៖ADVERTISING

  • Site អាសយដ្ឋានរបស់គេហទំព័រនីមួយ
  • Daily Time on Site បង្ហាញពីពេលវេលារៀងរាល់ថ្ងៃ (គិតជា នាទី:វិនាទី) របស់មនុស្សម្នាក់លើគេហទំព័រនោះ។ ទិន្នន័យនេះមានកំណែប្រែជារៀងរាល់ថ្ងៃ ដោយស្ថិតក្នុងចន្លោះពេលវេលា ៣ខែ។
  • Daily Pageviews per Visitor ចំនួនទំព័រប្រចាំថ្ងៃនៃមនុស្សម្នាក់ចូលទៅគេហទំព័រនោះ។ ទិន្នន័យនេះកំណែប្រែជារៀងរាល់ថ្ងៃដោយស្ថិតក្នុងចន្លោះពេលវេលា ៣ខែ។
  • % of Traffic From Search ភាគរយនៃការចូលមកគេហទំព័រតាមរយៈមធ្យោបាយ ស្វែងរកលើប្រព័ន្ធស្វែងរក (Search engines) ឧទាហរណ៍ដូចជាការស្វែងរកលើ Google, Bing ឬ Yahoo ជាដើម។ ទិន្នន័យនេះធ្វើកំណែប្រែរៀងរាល់ថ្ងៃ។
  • Total Sites Linking In ចំនួនគេហទំព័រដែលភ្ជាប់តំណលីងមកកាន់គេហទំព័រដែល Alexa កំពុងចាត់ថ្នាក់នេះ។

លោកអ្នកក៏អាចស្វែងរកគេហទំព័រពេញនិយមដទៃទៀត ទៅតាមប្រទេសនីមួយៗផងដែរ ដោយចុចត្រង់ By Country បន្ទាប់មកជ្រើសរើសប្រទេសណាមួយតាមការចង់បាន។ ឧទាហរណ៍ ស្វែងរកគេហទំព័រពេញនិយមប្រើប្រាស់ពី ប្រជាជនកម្ពុជាបំផុត ដោយជ្រើសរើស Cambodia ឬ ចុចតំណលីងនេះ

Most Popular

To Top