បរទេស៖ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន Totoya Motor Co កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសថា នឹង ធ្វើការផលិតរថយន្តក្នុងចំនួនដល់៨០ម៉ឺនគ្រឿងចេញពីគ្រប់រោងចក្រទាំងអស់សម្រាប់ខែមករា។
ចំនួននេះគឺជាកំណត់ត្រាមិនធ្លាប់មានជាប្រចាំខែ របស់ក្រុមហ៊ុនខណៈដែលឧស្សាហកម្មផលិតរថយន្តរបស់ សកលលោក
កំពុងបន្តជួបកង្វះខាត។

ក្រុមហ៊ុនបានបញ្ជាក់ដែរថា៖ពួកយើងនឹងនៅតែបន្តចំនួន ផលិតកម្មជាបន្តទៀតហើយរំពឹងទុកថានឹងអាចបង្កើនចំនួន
ផលិតដល់ទៅ៩លានគ្រឿង នៅក្នុងឆ្នាំនេះគិតត្រឹមថ្ងៃទី៣១ខែមិនាឆ្នាំ២០២២។
គួរឲ្យដឹងដែរថាទំហំនៃការផលិតរថយន្តប្រមាណជា៨០ ម៉ឺនគ្រឿងនេះគឺជាចំនួនដែលមានកម្រិតលើស៦ម៉ឺន ពីការផលិតរថយន្តកាលពីពេលវេលាដូចគ្នាកាលពីឆ្នាំទៅ៕
ប្រែសម្រួល៖ស៊ុនលី
