បច្ចេកវិទ្យា

សន្និសីទ បច្ចេកវិទ្យាអាស៊ី បិទព្រឹត្តិការណ៍ឆ្នាំ២០២២ ដោយលើកឡើងពីការ ភ័យខ្លាចនៃមេរោគ

ហុងកុង ៖ អ្នករៀបចំបាននិយាយថា សន្និសីទបច្ចេកវិទ្យាដ៏ធំមួយ ដែលគ្រោងនឹងធ្វើឡើងនៅហុងកុង កាលខែមីនាត្រូវបានលុប ចោល ហើយនឹងត្រឡប់មកវិញ នៅឆ្នាំ ២0២៣ សម្រាប់ការវាយប្រហារថ្មីចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដែលបានទទួលយក យុទ្ធសាស្រ្ត “សូន្យ-COVID” របស់ប្រទេសចិនយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

សន្និសិទ RISE ប្រចាំឆ្នាំនាំមកនូវការរួមគ្នារវាង នាយកប្រតិបត្តិ អ្នកចាប់ផ្តើមអាជីវកម្ម និងអ្នកវិនិយោគ ហើយត្រូវបានប្រារព្ធឡើង នៅក្នុងទីក្រុងហុងកុង ចាប់តាំងពីឆ្នាំ ២0១៥។ សេចក្តីថ្លែងការណ៍ខ្លីមួយ អ្នករៀបចំបាននិយាយថា ពួកគេបានជ្រើស រើសពន្យារពេល ដោយសារតែភាពមិនច្បាស់លាស់ ដែលនាំមកដោយជំងឺរាតត្បាតបានបន្ត ។

ការផ្លាស់ប្តូរនេះ បាន កើតឡើង បន្ទាប់ពីអ្នករៀបចំកម្ម វិធីបានផ្លាស់ប្តូរទីតាំងរបស់ពួកគេ ដោយបានប្រកាសកាលពីខែ ធ្នូឆ្នាំមុនថា ខ្លួននឹងបោះបង់ចោល ទីក្រុងហុងកុង សម្រាប់ប្រទេសម៉ាឡេស៊ី មុនពេលដើរត្រឡប់ទៅការ សម្រេចចិត្តរបស់ពួកគេវិញ ក្នុងរយៈពេល៩ខែក្រោយមក។ ដំបូងឡើយ RISE បាននិយាយថា ការផ្លាស់ទៅទីក្រុង Kuala Lumpur នឹងពង្រីកវត្តមាន របស់ព្រឹត្តិការណ៍នេះ ទៅកាន់អាស៊ីអាគ្នេយ៍ ។

ប៉ុន្តែនៅពេលប្រទេសម៉ាឡេស៊ី បានប្រឈម មុខនឹងការកើនឡើងថ្មី នៃករណី COVID-19 នៅរដូវក្តៅនេះ ក្រុមហ៊ុននៅពីក្រោយព្រឹត្តិការណ៍នេះ បាននិយាយថា វាមិនអាចទៅរួចនៃការរក្សាវា នៅប្រទេសនេះទៀតទេ ។ នៅពេលនោះ នាយកប្រតិបត្តិ RISE លោក Paddy Cosgrave បាននិយាយថា សន្និសិទ តែងតែមានបំណងត្រឡប់មកហុងកុងវិញ ក្នុងដំណាក់កាលខ្លះ ដោយលើកឡើងពីភាពជោគជ័យ កន្លងមកនៅក្នុងទីក្រុង ។
ខណៈហុងកុង បានគ្រប់គ្រង ដើម្បីរក្សាការឆ្លងមេរោគ COVID-19 ព្រំដែន ដែលបិទយ៉ាងទូលំទូលាយ និង ច្បាប់ដាក់ឲ្យនៅដាច់ ពីគេរយៈពេលយូរ បានធ្វើឲ្យវាក្លាយជាកន្លែង ពិបាករៀបចំសន្និសីទអន្តរជាតិ សម្រាប់ហេតុផលផ្សេងៗគ្នា ៕ ដោយ៖លី ភីលីព

Most Popular

To Top