កន្លងមកទស្សនាវដ្ដី Consumer Reports បានចេញផ្សាយរបាយការណ៍ថ្មី បង្ហាញពីរថយន្ត ៥ ម៉ូដែលដែលអតិថិជន នៅសហរដ្ឋអាមេរិកពេញចិត្តជាទីបំផុត ។ ការសិក្សាផ្អែកលើការដាក់ពិន្ទុ របស់ម្ចាស់រថយន្ត អំពីបទពិសោធន៍នៃការបើកបរ, ផាសុកភាព, តម្លៃ, រូបរាង, សំឡេង និងប្រព័ន្ធ គ្រប់គ្រងអាកាសធាតុ ។ ចំណុចចុងក្រោយសំខាន់បំផុត គឺចម្លើយចំពោះសំនួរសួរថា ពួកគេនឹងទិញ រថយន្តនោះជិះម្ដងទៀតឬអត់ ។
លទ្ធផលមានដូចខាងក្រោម ៖
១. Tesla Model S

មានអតិថិជន ៩២,៥% និយាយថា ពេញចិត្តនឹងទិញ រថយន្តនេះជិះម្ដងទៀត ។ Model S ក៏ធ្វើឲ្យអតិថិជន ពេញចិត្តត្រង់រូបរាង, ផាសុកភាព និងការបើកបរផងដែរ ។
២. Porsche 911

ទទួលបានការកោតសរសើរ លើការបើកបរ, ផ្ទៃខាងក្នុងមានពោរពេញ ដោយផាសុកភាព និងមានរូបរាងស្អាត ដែលបណ្ដាលឲ្យអតិថិជន ៩២,១% និយាយថានឹងទិញជិះម្ដងទៀត ។
៣. Chevrolet Corvette

មានអតិថិជន ៩១,២% ពេញចិត្តនឹងរថយន្តនេះជាខ្លាំង ជាពិសេសលើបទពិសោធន៍ នៃការបើកបរ ហើយយល់ថា រថយន្តនេះសមនឹងតម្លៃ។
៤. Lincoln Continental

រចនាបថស្អាតប្លែក, មានបច្ចេកវិទ្យាពិសេសៗ និងមានផាសុកភាព រួមទាំងមានទំហំធំទូលាយ ដែលអាចទាក់ចិត្តអតិថិជនបាន ៩១%។
៥. Ford F-350

មានអតិថិជនមិនតិចជាង ៩០% នោះទេ ដែលហ៊ាននិយាយថានឹងទិញជិះម្ដងទៀត ដោយសារពេញចិត្តនឹងបទពិសោធន៍នៃការបើកបរ រួមទាំងរូបរាងដ៏រឹងមាំរបស់វាផងដែរ៕
