បច្ចេកវិទ្យា

ក្រុមហ៊ុនមេ Google ចាយ​ ៥០០ លានដុល្លារទិញក្រុមហ៊ុន ឯកទេស សុវត្ថិភាព អឺនធើណិត អ៊ីស្រាអែល

ក្រុមហ៊ុន Alphabet (ក្រុមហ៊ុនមេ Google ) និងក្រុមហ៊ុន Siemplify បាន ចុះកិច្ចព្រមព្រៀង ក្នុងការទិញលក់ ប៉ុន្តែចំពោះទំហំទឹកប្រាក់ នៃកិច្ចព្រមព្រៀង មិនត្រូវប្រកាសបង្ហាញ ជាសាធារណ:ទេ ប៉ុន្តែប្រភពជិតស្និទ្ធបង្ហើបឱ្យដឹងថា Alphabet ចំណាយខ្ទង់ ៥០០ លានដុល្លារអាមេរិក ដើម្បីទិញក្រុមហ៊ុន អ៉ីស្រាអែលមួយនេះ។

ក្រុមហ៊ុន Siemplify របស់ប្រទេសអ៉ីស្រាអែលនេះ មានផ្តល់ដំណោះស្រាយផ្នែក ប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិកម្ម ជាច្រើនទៀត បច្ចុប្បន្នដឹកនាំដោយស្ថាបនិក និងសហនិងស្ថាបនិក លោក Alon Cohen លោក Amos Stern និង Garry Fatakhov ។

សហនិងស្ថាបនិក Siemplify លោក Alon Cohen (ឆ្វេង), Amos Stern និង Garry Fatakhov

បច្ចុប្បន្នក្រុមហ៊ុន Siemplify ទើបនឹងទទួលបានប្រាក់ វិនិយោគ បន្ថែមប្រមាណជា ៥៨ លានដុល្លារពីអ្នកវិនិយោគមកពីក្រុមហ៊ុន G20 Ventures និង 83North ។

កិច្ចព្រមព្រៀងនេះ កើតឡើង បន្ទាប់ពីក្រុមហ៊ុន Alphabet សន្យាជាមួយលោក Joe Biden កាលពីខែសីហាឆ្នាំមុន ក្នុងការវិនិយោគ ១០ ពាន់លានដុល្លារនៅក្នុងសន្តិសុខ អ៊ីនធឺណិត ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ចំពេលកើនឡើងគួរឱ្យកត់សម្គាល់ នៃការវាយប្រហារតាមអ៊ីនធឺណិត និងការរំលោភបំពាន់ ទៅលើទិន្នន័យ អ្នកប្រើប្រាស់ជាបន្តបន្ទាប់។

គិតចាប់តាំងពីរីករាលដាលរីរុសកូវីដ-១៩ ចំណូលលើសេវាកម្ម Google Cloud កើនឡើងទ្វេដងរហូតជិត ៥ ពាន់លានដុល្លារអាមេរិកឯណោះ។

ក្រុមហ៊ុន Alphabet នឹងពង្រីក ការផ្ដល់សេវាកម្ម Google Cloud ជាមួយនឹងប្រព័ន្ធសុវត្ថិភាពខ្ពស់ Siemplify ទៅកាន់អតិថិជននៅជុំវិញ ពិភពលោក ដើម្បីធានាឱ្យបានលើការប្រើប្រាស់សេវាកម្មរបស់ខ្លួន មានស្ថេរភាពល្អប្រសើរ៕

Most Popular

To Top