នៅក្នុងពិព័រណ៌រថយន្ត Tokyo Auto Salon 2022 ខាងមុខនេះ Lexus នឹងប្រកាសពីគម្រោងថ្មីមួយ ដែលសហការជាមួយក្រុមហ៊ុនជប៉ុន Joas ក្នុងការអាប់ដេតរថយន្ត LX 600 ដែលជាប្រភេទ SUV ទៅជា Off-road បែបថ្មី។
រថយន្តនេះត្រូវបានតុបតែង ដាក់គ្រឿងលេង Off-road បន្ថែម ដោយដាក់សន្ទះការពារកាងមុខ និងកាងក្រោយ ហើយកង់ទំហំ ២០អ៊ីញ ដែលសំបកកង់មានបន្លា សម្រាប់ការបើកបរលើផ្លូវភ្នំ ផ្លូវភក់ បំពាក់ឈ្នាន់ជើង និងមានទ្រនាប់ការពារដៃទ្វាររថយន្ត។ ក្រៅពីនេះ ក៏ឃើញមានបិទស្ទីកឃើ នៅទ្វារខាងមុខ និងប៉ាណារក្សាការឌីហ្សាញ តែជាពណ៌ខ្មៅ ហើយកញ្ចក់ជុំវិញជាប្រភេទការពារឯកជន (privacy glass)។
គួរដឹងថា រថយន្ត Iconic នេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។ វាបំពាក់មកជាមួយ ប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូតកម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ Downhill Assist Control (ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត) និង Multi-terrain Monitor (ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរ មើលឃើញស្ថានភាពជុំវិញរថយន្ត។
ចំណែកផ្នែកខាងក្នុងរថយន្ត គឺមាន ប្រព័ន្ធកម្សាន្តជា dual display ទំហំសរុប ១៩,៣អ៊ិញ ក្នុងនោះអេក្រង់ខាងលើ មានទំហំ ១២,៣អ៊ិញ និងខាងក្រោម ៧អ៊ិញ។ អេក្រង់ខាងលើបង្ហាញនូវមុខងារ navigation, audio controls និង Multi-Terrain Monitor ក្នុងអំឡុងបើកបរលើផ្លូវ off-road ក៏ដូចជារូបភាពកាមេរ៉ា។
ចំណែកអេក្រង់ខាងក្រោម យើងអាចកំណត់ការបិទបើកម៉ាស៊ីនត្រជាក់ និងអេក្រង់ជំនួយដល់ការបើកបរ សម្រាប់មុខងារ Multi Terrain Select ជាដើម។
ថ្មីៗនេះ មានវេបសាយជប៉ុនមួយឈ្មោះ Creative 311 បានទម្លាយនូវតម្លៃលក់រថយន្ត Lexus LX600 ក្នុងទីផ្សារប្រទេសជប៉ុន ដោយមានតម្លៃតាម option ចំនួន៣ រួមមាន៖
-option Base: តម្លៃប្រហែល ១០៨ ៣៩៤ដុល្លារ
-option Off-Road: តម្លៃប្រហែល ១១១ ៨៧០ដុល្លារ
-option Executive: តម្លៃប្រហែល ១៥៦ ១០០ដុល្លារ៕ Source: Sabay