បច្ចេកវិទ្យា

រោងចក្រសៀងហៃ ធ្វើការបង្ហាញរថយន្តអគ្គិសនី ជូនពិភពលោក របស់ក្រុមហ៊ុន Tesla

ចិន៖ ប្រទេសចិន កំពុងបង្ហាញពីសារសំខាន់ ចំពោះមហិច្ឆតារបស់លោក Elon Musk ទាក់ទងនឹងរថយន្តអគ្គិសនី ហើយភស្តុតាងចុងក្រោយបំផុត ជាងពាក់កណ្តាល នៃការលក់ទូទាំងពិភពលោក របស់ក្រុមហ៊ុន Tesla កាលពីឆ្នាំមុន ត្រូវបានធ្វើឡើងនៅរោងចក្រ ដែលមានអាយុ២ឆ្នាំរបស់ខ្លួន នៅទីក្រុងសៀងហៃ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

យោងតាមសមាគម រថយន្តដឹកអ្នកដំណើរចិន បានឲ្យដឹងថា រថយន្ត Model 3 ជាង ៤៨៤,000 គ្រឿង និង Model Y SUVs បានចាប់ផ្តើមដំណើរការដំឡើងនៅឆ្នាំ ២0២១ ស្មើនឹង ៥១.៧ ភាគរយនៃការចែកចាយ ទូទាំងពិភពលោក របស់ក្រុមហ៊ុន Tesla មានចំនួន ៩៣៦,000 គ្រឿងក្នុងឆ្នាំនេះ។ រោងចក្រសៀងហៃ ដែលបានចាប់ផ្តើមផលិតនៅចុងឆ្នាំ ២0១៩ គឺជារោងចក្រផលិតរថយន្តដំបូងរបស់ Tesla នៅខាងក្រៅសហរដ្ឋអាមេរិក និងជារោងចក្រផលិតរថយន្ត ដឹកអ្នកដំណើរដំបូង និងតែមួយគត់ របស់ប្រទេសចិន ជាកម្មសិទ្ធិទាំងស្រុង ដោយក្រុមហ៊ុនផលិតរថយន្ត នៅក្រៅប្រទេស។

Tesla បានធ្វើឲ្យរោងចក្រនេះ ជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់របស់ខ្លួន។ កាលពីឆ្នាំមុន វាបានដឹកជញ្ជូនរថយន្តជាង ១៦0,000 គ្រឿងទៅកាន់ប្រទេសជាង១0 ដែលភាគច្រើនជារថយន្ត Model 3។
ក្រុមហ៊ុនផលិតរថយន្តនេះ កំពុងមើលឃើញថាប្រជាប្រិយភាពរបស់ខ្លួន បានឡើងដល់កម្រិតខ្ពស់ ក្នុងប្រទេសចិនផងដែរ។ កាលខែធ្នូ រថយន្ត Tesla ជាង ៧0,000 គ្រឿងត្រូវបានលក់ក្នុងប្រទេស ពោលគឺ ៣៤ ភាគរយខ្ពស់ជាងតួលេខខែវិច្ឆិកា។

នេះបើយោងតាម CPCA បាននិយាយថា ពួកគេបាននាំយកការចែកចាយរបស់ Tesla ទៅកាន់ប្រទេសចិន ដល់ទៅជាង ៣២0,000 គ្រឿងក្នុងឆ្នាំ ២0២១ ជាចំនួនមួយភាគបី នៃការលក់ទូទាំងពិភពលោក របស់ក្រុមហ៊ុនផលិតរថយន្ត ។ ប្រទេសចិន មានទីផ្សាររថយន្តថាមពលថ្មីដ៏ធំបំផុត របស់ពិភពលោក ដោយលក់បាន ៣.៥ លានគ្រឿង ក្នុងឆ្នាំ ២0២១ ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយម៉ាក ក្នុងស្រុកដូចជា BYD និង Wuling ៕ ដោយ៖លី ភីលីព

Most Popular

To Top